ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុកនៃខេត្តកោះកុង
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុកនៃខេត្តកោះកុង។
កិច្ចប្រជុំខាងលើនេះមានការចូលរួមពី លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ឯកឧត្តមអភិបាលរងខេត្តកោះកុង ក្រុមការងារជំនាញនាយកដ្ឋាន ក្រុមការងារជំនាញនៃទីចាត់ការទទួលបន្ទុករៀបចំនិមិត្តសញ្ញាក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក និងអ្នកពាក់ព័ន្ធសរុបចំនួន ៤៦នាក់ ស្រី៤នាក់។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុកនៃខេត្តកោះកុង មុននឹងដាក់ជូននូវសេចក្ដីព្រាងប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុង ស្រុក នៃខេត្តកោះកុង ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បីពិនិត្យ សម្រេចនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមប្រធានអង្គប្រជុំក៏បានមានប្រសាសន៍ណែនាំនូវចំណុចខ្វះខាតមួយចំនួនលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុកទាំង៧នៃខេត្តកោះកុង ដោយត្រូវផ្ដោតលើការឆ្លើយតបកត្តាប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការអភិវឌ្ឍ រួមទាំងកត្តាសំខាន់ៗដ៏ទៃផ្សេងទៀតដែលជាស្ថានភាពជាក់ស្ដែងនៃទីតាំងភូមិសាស្រ្តនីមួយៗ ៕