វត្តហ្វឹកហ្វឺនបាញ់កាំភ្លើងដៃ កងទ័ពជើងគោកអាស៊ាន AARM និងវគ្គហ្វឹកហ្វឺនបាញ់កាំភ្លើង ដៃអូស្ត្រាលី AASAM បានបិទបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវត្តហ្វឹកហ្វឺនបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន ( AARM )និងវគ្គហ្វឹកហ្វឺនបាញ់កាំភ្លើង ដៃអូស្ត្រាលី (AASAM ) នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានថ្លែងការកោតសរសើរពោះ ការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ ក៏ដូចជានាយទាហាន និងយោធាចារ្យទាំងអស់ ដែលបាន សស្រាក់សស្រាំ រៀបចំអនុវត្តផែនការ កម្មវិធីហ្វឹកហ្វឺន ឱ្យដំណើរការបានរលូន ដែលជាការងារមួយ ដែលយើងត្រូវចាត់តាំងដំណើរការយ៉ាងល្អិតល្អន់ តាំងពីជំហានដំបូងរហូតដល់ទីបញ្ចប់ដោយទទួល បាននូវលទ្ធផលគួរជាទីមោទនៈ។
ឧត្តមសេនីយ៍ឯក អ៊ួន សារឿន សង្ឃឹមជឿជាក់ចំពោះការខិតខំ ប្រឹងប្រែង ប្រកបដោយសមត្ថភាពរបស់អស់ កម្មសិក្សាការីទាំងអស់ដែលទើបបញ្ចប់វគ្គ ត្រូវបំពេញភារកិច្ច នៅតាមអង្គភាពរបស់ខ្លួនបានល្អ នឹងនាំមកនូវជ័យជំនះ និងកិត្តិយសជូនកងទ័ពជើងគោក ។
ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវមានស្មារតី អង់អាចក្លាហាន មុះមុតដាច់ខាត មិនតក់ស្លុត និងហ៊ានធ្វើពលីកម្ម ដើម្បី បុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
២. ត្រូវមានស្មារតីសាមគ្គីភាព រឹងមាំ ចេះសហការជួយគ្នាទៅវិញទៅមកគ្រប់ពេលវេលា។
៣. ត្រូវមានអត្តចរិក សីលធម៌ ស្លូតបូត សមរម្យជាកងយោធពលខេមរភូមិន្ទ។
៤. ត្រូវយកចិត្តទុកដាក់ គោរពដាច់ខាត វិន័យរបស់កងទ័ព និងក្រិត្យច្បាប់របស់រដ្ឋ។
៥. ត្រូវជៀសវាងដាច់ខាត ឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវទប់ស្កាត់ ប្រឆាំងដាច់ខាតរាល់ចលនា បដិវត្តន៍ពិណ និងប្តេជ្ញាការពារដាច់ខាត រដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយការបោះឆ្នោត។