**ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រទៅដល់បរិស្ថាន និងជីវភាពរបស់សហគមន៍តំបន់ការពារធម្មជាតិខ្នងផ្សារ**អភិបាលខេត្តកំពង់ធំ៖ លទ្ធផលការងារសុខាភិបាលដែលសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅនេះ មានការរីកចម្រើនគួរឱ្យកត់សំគាល់**ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន៖ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ**UN ចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា**អភិបាលខេត្តកំពង់ចាម អះអាងថា សំណង់ទ្វារទឹកព្រែកតាយី ដែលមានលិទ្ធភាពស្តុកទឹកបានជាង ៤០ម៉ឺន ម៉ែត្រគូប នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារសន្តិសុខតាមបណ្ដោយព្រំដែននៃរដ្ឋបាលខេត្តជាប់ព្រំដែនវៀតណាម ថៃ និងឡាវ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន ជូនអង្គភាព តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ**ផ្លូវជាតិលេខ១ (ភ្នំពេញ-ស្វាយរៀង-បាវិត) ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចយ៉ាងសំខាន់!**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ថៃ និងប្រទេសឡាវ ស្តីពីការងារសន្តិសុខតាមព្រំដែន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**ធនាគារជាតិនៃកម្ពុជា ជូនដំណឹង​ស្តីពី​ ការដាក់ឱ្យដំណេីរការសេវាអេឡិចត្រូនិច​ សម្រាប់ធុរកិច្ច​ សម្រាប់ការស្នេីសុំអាជ្ញាបណ្ណអាជីវកម្មប្តូរប្រាក់**អាណិតណាស់! ផ្លូវចិត្តប៉ះទង្គិច ព្រោះសម្តីមនុស្សជុំវិញខ្លួន**ការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានចាប់ខ្លួន អ្នកគ្រប់គ្រងម្នាក់នៃទីផ្សារជួញដូរ crypto ទៅតាមសំណើពីសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទសមគំនិត ក្នុងការលាងលុយកខ្វក់**មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងបាននិយាយថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងទទួលយកដោយអ៊ុយក្រែន នឹងជួយដល់ទីក្រុង Kyiv ដោយផ្តល់ការសម្រាកដល់យោធារបស់ខ្លួន**លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មានដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤**បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា**សំណួររបស់លោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃប.ស.ស.**រុស្ស៊ីនិយាយថា ខ្លួនបានដណ្តើមយកទីក្រុងសំខាន់ក្នុងតំបន់ Kursk មកវិញ ខណៈដែលលោក Trump និយាយថាសន្តិភាពគឺអាស្រ័យលើរុស្ស៊ី!**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម

អាជ្ញាធរខេត្តតាកែវ គ្រោងបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមទីប្រជុំជន និងទីសាធារណៈ ដើម្បីកាត់បន្ថយអំពើអសន្ដិសុខផ្សេងៗ

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា អាជ្ញាធរខេត្តតាកែវ នឹងរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈនានា ក្នុងក្រុង ដើម្បីកាត់បន្ថយបាននូវអំពើអសន្ដិសុខផ្សេងៗ ដែលបង្ករផលប៉ះពាល់ដល់សុខសណ្ដាប់ធ្នាប់សង្គម។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា កន្លងមកនេះ សង្កេតឃើញថានៅតាមបណ្ដាទីតាំងមួយចំនួនក្នុងក្រុងរបស់យើង មានផ្លូវខ្លះមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងផ្លូវខ្លះទៀតមិនទាន់មានភ្លើងបំភ្លឺផ្លូវទេ ដែលបង្ករការលំបាក និងហានិភ័យដល់ពលរដ្ឋធ្វើដំណើរនៅពេលយប់ ទន្ទឹមនឹងនេះអាជ្ញាធរនឹងរៀបចំបំពាក់ភ្លើងបំភ្លឺផ្លូវបន្ថែមទៀត ដោយភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាព ដើម្បីធានាបាននូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសងាយស្រួលដល់កម្លាំងសមត្ថកិច្ចតាមដានសកម្មភាព ទីតាំង និងចុះបង្ក្រាប ក្រុមក្មេងទំនើង ចោលួចឆក់ប្លន់ និងករណីគ្រឿងញៀនជាដើម បានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារសង្គម ពិសេសការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្របពេលប្រទេសជាតិមានសុខសន្ដិភាពពេញលេញ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្នាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងយន្តការ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយធ្វើការបង្ក្រាប ទប់ស្កាត់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង ចោលួច ឆក់ប្លន់ កុំឱ្យកើតមានតទៅទៀត ដើម្បីធានាបាននូវសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង