**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

រាជរដ្ឋាភិបាល សម្រេចលុបចោលទាំងស្រុង នូវព័ត៌មានតម្រូវ ពីភ្ញៀវទេសចរអន្តរជាតិ សម្រាប់សំបុត្ររយៈពេល ១ថ្ងៃ

ភ្នំពេញ៖ គ្រឹះស្ថានអង្គរ បានចេញសេចក្តីជូនដំណឹង ស្តីពី ការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ។

យោងតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរ ឲ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាល នឹងប្រកាសដាក់ឲ្យអនុវត្តការកែទម្រង់ ប្រតិបត្តិការលក់បណ្ណ និងការត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ដែលការកែទម្រង់ដំណាក់កាលទី១នេះ មានដូចខាងក្រោម៖

-លុបចោលទាំងស្រុងនូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិ ដូចជា រូបថត សញ្ជាតិ ក្រុមអាយុ និងភេទ សម្រាប់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ០១ថ្ងៃ
-សម្រាប់បណ្ណទស្សនា រយៈពេល៣ថ្ងៃ និង៧ថ្ងៃ រក្សារូបថត និងលុបចោលនូវព័ត៌មាន សញ្ជាតិ ក្រុមអាយុ និងភេទ ដោយអនុវត្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
-ផ្លាស់ប្តូរការត្រួតពិនិត្យបណ្ណ ពីរមណីយដ្ឋានអង្គរទាំងមូល មកធ្វើការត្រួតពិនិត្យនៅតាមច្រកចូល ប្រាសាទវិញ។

គ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា ក្នុងន័យដូចបានជម្រាបជូនខាងលើ សូមគ្រប់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលមានភ្ញៀវទេសចរអន្តរជាតិ បានធ្វើការកក់ (Booking) រួចហើយ នូវបណ្ណរយៈពេល៣ថ្ងៃ និង៧ថ្ងៃ ត្រូវផ្តល់នូវចំនួនភ្ញៀវទេសចរដែលបានកក់រួចនេះ មកគ្រឹះស្ថានអង្គរឲ្យបានមុនថ្ងៃប្រកាសដាក់ឲ្យអនុវត្តដំណាក់កាលទី១ នៃការកែទម្រង់ខាងលើនេះ ដើម្បីឲ្យគ្រឹះស្ថានអង្គរ អាចរក្សាចំនួនបណ្ណសម្រាប់លក់ជូន ដោយតម្រូវឲ្យមានរូបថតដូចមុន។

គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា «ចំពោះការកែទម្រង់ដំណាក់កាលទី២ នៃការលក់បណ្ណតាមប្រាសាទ រាជរដ្ឋាភិបាលគ្រោងនឹងប្រកាសដាក់ឲ្យអនុវត្ត នៅដើមឆ្នាំ២០២៥ ខាងមុខនេះ»៕

អត្ថបទដែលជាប់ទាក់ទង