**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់

លោកស្រី កាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ បង្ហាញទស្សនៈខុសគ្នាស្រឡះ ខណៈការបោះឆ្នោតប្រធានាធិបតីកាន់តែកៀក

វ៉ាស៊ីនតោន៖ ដោយនិយាយអំពីនយោបាយ និងបុគ្គលិកលក្ខណៈ លោកស្រី កាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ បានបង្ហាញទស្សនៈខុសគ្នាស្រឡះរបស់ពួកគេសម្រាប់ប្រទេស ខណៈការជួបគ្នាលើកដំបូង កាលពីថ្ងៃអង្គារទី១០ ខែកញ្ញា អាចជាការជជែកដេញដោលតែមួយគត់របស់ពួកគេ មុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកាមកដល់។

អនុប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ និង​អតីត​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​ បាន​ចូល​ទៅ​កន្លែង​ក្នុង​មជ្ឈមណ្ឌល​រដ្ឋធម្មនុញ្ញ​ជាតិ ​ក្នុង​ទីក្រុងហ្វីឡាឌែលហ្វ្យ៉ា Philadelphia។ បន្ទាប់មកពួកគេបានចាប់ដៃគ្នា ធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល មុនពេលធ្វើដំណើរទៅកាន់វេទិកាជជែកដេញដោលពីគោលនយោបាយរៀងខ្លួន។ សង្គ្រាមពាក្យសម្តីដែលត្រូវបានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ABC News មានអ្នកតាមដានរាប់សិបលាននាក់ មានរយៈពេលប្រហែល៩០នាទី។ ដូចដែលបានព្រមព្រៀងគ្នា មិនមានទស្សនិកជនចូលទស្សនាទេ ហើយមីក្រូហ្វូនរបស់បេក្ខជនត្រូវបានបិទ នៅពេលដែលវាមិនមែនជាវេនរបស់ខ្លួននិយាយ។

ការជជែកដេញដោលនេះ បានផ្តល់ឱ្យជនជាតិអាម៉េរិកនូវទិដ្ឋភាពលម្អិតបំផុតរបស់ពួកគេចំពោះយុទ្ធនាការមួយ ដែលត្រូវបានផ្លាស់ប្ដូរយ៉ាងខ្លាំងចាប់តាំងពីការជជែកដេញដោលចុងក្រោយនៅក្នុងខែមិថុនា និងបានបង្ខំឱ្យលោកប្រធានាធិបតី ចូ បៃឌិន ដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតី។ នៅសល់តែ៥៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា​ ចូលមកដល់។ លោក ត្រាំ និងលោកស្រី ហារីស បានប៉ះទង្គិចគ្នាជុំវិញការរំលូតកូន សេដ្ឋកិច្ច អន្តោប្រវេសន៍ និងបញ្ហាផ្លូវច្បាប់របស់លោក ត្រាំ។

ជុំវិញបញ្ហាសេដ្ឋកិច្ច លោកស្រី ហារីស បានវាយប្រហារលើចេតនារបស់លោក ត្រាំ ក្នុងការដាក់ពន្ធខ្ពស់លើទំនិញបរទេស ជាសំណើដែលលោកស្រីបានប្រដូចទៅនឹងពន្ធលើការលក់របស់មនុស្សថ្នាក់កណ្តាល ខណៈដែលលោកស្រីបានលម្អិតអំពីផែនការរបស់ខ្លួនក្នុងការផ្ដល់អត្ថប្រយោជន៍ពន្ធដល់គ្រួសារ និងអាជីវកម្មខ្នាតតូច។ ចំណែក លោក ត្រាំ ដែលមានវ័យ៧៨ឆ្នាំ បានរិះគន់លោកស្រី ហារីស ចំពោះអតិផរណាដែលជាប់លាប់ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោក បៃឌិន។ គួរជម្រាបថា សម្ពាធដ៏ខ្លាំងជាងគេរបស់ លោកស្រី ហារីស នោះគឺ លោកស្រី ជាស្ត្រីទីមួយរបស់អាម៉េរិក និងជាជនជាតិស្បែកខ្មៅមានតួនាទីជាអនុប្រធានាធិបតី៕

អត្ថបទដែលជាប់ទាក់ទង