**សមរាត្រីអង្គរ គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ**ក្រសួងរៀបចំដែនដី ប្រកាសព័ត៌មានពីកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ**ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ហួត ហាក់៖ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព

ប្រធានាធិបតីអាមេរិក ចូ បៃដិន កំពុងពិចារណាលើសំណើរបស់អ៊ុយក្រែន ដើម្បីប្រើប្រាស់អាវុធ ផ្ដល់ដោយអាមេរិក វាយប្រហារទឹកដីរុស្ស៉ី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញា បាននិយាយថាលោកកំពុងពិចារណាលើសំណើរបស់អ៊ុយក្រែន ដើម្បីប្រើប្រាស់អាវុធ ផ្ដល់ដោយសហរដ្ឋអាមេរិក វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់របស់លោក ចូ បៃដិន កើតមានឡើងចំពេលក្រុមមន្ត្រីក្នុងជួររដ្ឋបាលរបស់លោកនៅតែមានការខ្វែងគំនិតគ្នាថាតើគួរតែអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធផ្ដល់ ដោយសហរដ្ឋអាមេរិកវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ដែរឬក៏យ៉ាងណា? ខណៈក្រសួងការបរទេសអាមេរិកហាក់កាន់តែបើកចំហចំពោះសំណើពីទីក្រុងកៀវ ក្រោយមាន សេចក្ដីរាយការណ៍ថាអ៉ីរ៉ង់បានបញ្ជូនមីស៊ីលបាលិស្ទីគឱ្យរុស្ស៉ី។

នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មានថាតើលោកអាចនឹងអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ក្នុងនោះដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS វាយប្រហារលើគោលដៅក្នុងទឹកដីរុស្ស៉ីដែរឬទេ? លោក បៃដិន បានឆ្លើយថា «បច្ចុប្បន្ន យើងកំពុងពិចារណា»។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវម្ដងហើយម្ដងទៀតឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់អឺរ៉ុប អនុញ្ញាតឱ្យខ្លួនប្រើ ប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី។ ប៉ុន្តែ សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួននៅតែមានការស្ទាក់ស្ទើរ ដោយខ្លាចក្រែងថារុស្ស៉ីអាចនឹង សងសឹកក្នុងទម្រង់មួយដែលបង្កទៅជាសង្រ្គាមដោយផ្ទាល់រវាងរុស្ស៉ី និង NATO។

លោក ពូទីន ក៏ធ្លាប់បានព្រមានដែរថាការអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារលើទឹកដីរុស្ស៉ី ដោយប្រើអាវុធដែល NATO ផ្ដល់ឱ្យ ដូចជាមីស៊ីល ATACMS របស់អាមេរិកជាដើម គឺជាទង្វើបង្កើនជម្លោះដែលនឹងតម្រូវឱ្យរុស្ស៉ីចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕

អត្ថបទដែលជាប់ទាក់ទង