**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យប្រធាន ICAPP យកចិត្តទុកដាក់ក្នុងការរៀបចំបែបបទ ពិសេសសេចក្ដីថ្លែងការណ៍ ដែលត្រូវថ្លឹងថ្លែងពាក្យសំដី ឱ្យស្របតាមកាលៈទេសៈ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ, នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Jung Eui-Yong ប្រធានអង្គការ ICAPP នៅទីក្រុងសេអ៊ូល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជុំវិញការរៀបចំមហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខនេះ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងការរីករាយដោយបានជួបឯកឧត្តម Jung Eui-Yong និង គណៈប្រតិភូអាយខាប់ សាជាថ្មី បន្ទាប់ពីជំនួបកាលពីឆ្នាំមុនកន្លងមក ។
ឯកឧត្តម Jung Eui-Yong បានលើកឡើងថា ឯកឧត្តម មានក្តី​សប្បាយរីករាយយ៉ាងខ្លាំង និងមោទនភាពបំផុត ដែល​សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យជួបសំដែងការគួរសម ក្នុងឱកាសដែលសម្ដេចអញ្ជើញមកសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណសម្ដេចតេជោ ដែលសម្ដេចនៅតែអនុញ្ញាតឱ្យឯកឧត្តមបានដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម ​ទោះបីការស្នាក់នៅមានរយៈពេលខ្លី និងមមាញឹកយ៉ាងណាក៏ដោយ។ ឯកឧត្តម បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្ដេចតេជោនៅពេលនេះ បានធ្វើឱ្យប្រជាជនកូរ៉េមានការសប្បាយរីករាយ និងចូលរួមចំណែកពង្រឹង​ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
​ឯកឧត្តមប្រធាន ICAPP បានជម្រាបជូនសម្ដេចតេជោថា សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ អំពីក្រុមការងារ ICAPP។

ឯកឧត្តម ក៏បានសម្ដែងការអរគុណចំពោះ សម្តេចតេជោ ដែលបានគាំទ្រ ក្រុមការងាររបស់ ICAPP ក្នុងការរៀបចំ មហាសន្និតបាត ICAPP លើកទី១២ នៅប្រទេសកម្ពុជា និង សូមអរគុណចំពោះ ការទទួលគណៈប្រតិភូ របស់ ICAPP ​នៅរាជធានីភ្នំពេញ យ៉ាងកក់ក្ដៅនាពេលកន្លងទៅនេះ។

ឯកឧត្តមប្រធាន ICAPP និងសហការី កំពុងតែខិតខំរៀបចំធ្វើយ៉ាងណាឱ្យមហាសន្និបាត ICAPP លើកទី១២ បានប្រព្រឹត្តទៅដោយរលូននិងប្រកបដោយជោគជ័យ ដោយសារ មហាសន្និបាត ICAPP លើកទី១២ គឺ​​មានវិសាលភាពធំធេងជាងកិច្ចប្រជុំនៅពេលមុនៗ ដោយមានប្រទេសនានាជាច្រើន មកពីគណបក្សនយោបាយនានា អញ្ជើញមកចូលរួម ហើយ គោលដៅនៃព្រឹត្តិការដ៏សំខាន់នេះ គឺស្វែងរកសុខសន្តិភាព ផ្សះផ្សាដោះស្រាយបញ្ហាផ្សេងៗ និងផ្ដល់នូវចំណេះដឹងទៅកាន់ពិភពលោកទាំងមូល ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះការរៀបចំសម្រាប់មហាសន្និបាត ICAPP លើកទី១២ នៅខែវិច្ឆិកាខាងមុខនេះ។ សម្តេចបានគូសបញ្ជាក់ថា ​ក្នុងរយៈពេលនៅមហាសន្និបាត ICAPP ទាំង១២ លើកនេះ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះចំនួន២លើក។ សម្ដេចក៏បានសម្ដែងការរីករាយផងដែរ ដោយដំណើរការរៀបចំបានប្រព្រឹត្តទៅរលូន ពុំមានឧបសគ្គអ្វីមករារាំងនោះទេ។
សម្ដេចតេជោ បានបញ្ជាក់ផងដែរ ប្រធានសន្និសីទត្រូវបានប្រគល់ជូនទៅសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ហើយសម្ដេចតេជោផ្ទាល់ នឹងធ្វើជាប្រធានកិត្តិយស ។

សម្ដេចតេជោ ក៏បានណែនាំឱ្យឯកឧត្តមប្រធាន ICAPP និងក្រុមការងារយកចិត្តទុកដាក់ក្នុងការរៀបចំបែបបទ ពិសេស គឺសេចក្ដីថ្លែងការណ៍ ដែលត្រូវថ្លឹងថ្លែងពាក្យសំដី ឱ្យស្របតាមកាលៈទេសៈ និងទទួលយកបានទាំងអស់គ្នា។

ឯកឧត្តមប្រធាន ICAPP បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ នូវអនុសាសន៍ណែនាំ និងយោបល់ល្អៗ ហើយឯកឧត្តមប្រធានក៏បានសង្កត់ធ្ងន់ថា ស្ថានការណ៍ពិភពលោកនៅពេលបច្ចុប្បន្ននេះ ស្មុគស្មាញ និងពុំងាយស្រួលនោះទេ។ ឯកឧត្តម នឹងយកពាក្យសម្ដី និងការណែនាំរបស់សម្ដេចតេជោ ជាគោល និងមានការប្រុងប្រយ័ត្ន ហើយបានឯកភាពរាល់ប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហើយប្ដេជ្ញាថានឹងខិតខំដើម្បីរៀបចំឱ្យមហាសន្និបាត ICAPP លើកទី១២ នៅភ្នំពេញ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយICAPP ប្រកាន់នៅជំហរកណ្ដាល បើកចំហដោយមិនប្រកាន់បក្សពួក ឬប្រទេសណានោះទេ ហើយមិនប្រកាន់ខ្ជាប់នូវមនោគមវិជ្ជាណានោះដែរ។

ឯកឧត្តម បានបញ្ជាក់ថា គោលដៅនៃកិច្ចប្រជុំICAPP គឺធ្វើយ៉ាងណាខិតខំប្រឹងប្រែងដោះស្រាយ ដើម្បីសន្តិភាព រក្សាអ្វីដែលជាគោលដៅដើមរបស់ICAPP ហើយរីករាយ​ដែលសម្ដេចតេជោ ធ្វើជាប្រធានកិត្តិយស ICAPP។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមបានជួបជាមួយសម្ដេចធិបតី ពីរដងមកហើយ និងបានគិតថា ពិតជាមានសំណាងណាស់ ដែលសម្ដេចតេជោ បានដឹកនាំប្រទេសកម្ពុជាពីសង្គ្រាម ទៅរកសន្តិភាព និងការរីកចម្រើន ហើយបន្តទៅសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលជាកូន ដឹកនាំបានល្អបន្តទៀត។

សម្ដេចតេជោ បានអរគុណ ហើយបានរំលឹកថា កាលពីឆ្នាំ២០០៦ សម្ដេចបានស្គាល់ឃ្យូងយូ តាមរយៈការរៀបចំពីពណ៌អង្គរឃ្យូងយូ ដែលពេលនោះ ឯកឧត្តម រ៉ូ ម៉ូយ៉ុន ជាប្រធានាធិបតី បានអញ្ជើញទៅចូលរួមបានអង្គរឃ្យូងយូរនាពេលនោះ ហើយដែលធ្វើឱ្យក្លាយជាការចាប់ផ្ដើមប្រាស្រ័យទាក់ទងគ្នារវាងប្រទេសទាំងពីរ លើខាងវប្បធម៌ ។
ជំនួបនេះ បានបញ្ចប់ដោយបរិយាកាសរីករាយស្និទ្ធស្នាលប្រកបដោយកិច្ចសហប្រតិបត្តិការល្អ ដើម្បីរៀបចំមហាសន្និបាត ICAPP លើកទី១២ នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង