៦ខែ ឆ្នាំ២០២៤ មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលកុមារនៅផ្នែកពិគ្រោះជំងឺក្រៅ បានចំនួន ៤២៤ ៥៧៤ ករណី
ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលកុមារនៅផ្នែកពិគ្រោះជំងឺក្រៅបានចំនួន ៤២៤ ៥៧៤ ករណី ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២៤។
លោកគ្រូ-អ្នកគ្រូពេទ្យឯកទេសកុមារនៃមន្ទីរពេទ្យគន្ធបុប្ផា បាន និងកំពុងប្រើប្រាស់វិធីសាស្ត្រព្យាបាល និងឧបករណ៍វេជ្ជសាស្រ្តទំនើបៗ ដើម្បីពិនិត្យ ព្យាបាល និងថែទាំសុខភាព និងសុខុមាលភាពរបស់មាតា ទារក និងកុមារកម្ពុជា។
សូមចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការបន្តបេសកកម្មសង្រ្គោះជីវិតមាតា ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនរើសអើង។