**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ​ការចុះអនុស្ស​រណៈ​នៅថ្ងៃនេះ គឺដើម្បីប្រមូល​ផ្ដុំនូវស្ថាប័ន បញ្ញវន្ដ ដែល​មានចំណេះ ជំនាញ និង​គំនិតយោបល់​ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ភ្នំពេញ៖ ក្រសួ​ងរៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ (ក្រសួង ដ.ន.ស ) បាន​ចុះអនុស្ស​រណៈជាមួយ​បណ្ដាអង្គ​ភាព​សារ​ព័ត៌មាន សាកល​វិទ្យាល័យ​ និង​​គណៈស្ថាបត្យ​កម្ម​កម្ពុជា ក្នុងពេលតែមួយកាលពី​ថ្ងៃអង្គារទី​១០ ខែកញ្ញា ឆ្នាំ២០២៤​ នៅសាលសន្និបាត​ ២០២១ ទីស្ដី​ការ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ ក្រោម​អ​ធិ​​ប​តីភាព​ ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី ​នគរូប​នីយ​កម្ម​​ និង​សំណង់ ។

ក្នុងឱកាស​នោះ​ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូប​នីយ​ក​ម្ម​​ និ​ង​សំណង់ បាន​មានប្រសាសន៍ថា គោលបំណងចម្បងនៃការចុះអនុស្សរណៈ​យោគយល់​គ្នានាពេលនេះ គឺដើម្បីប្រមូលផ្ដុំនូវស្ថាប័ន និងបញ្ញវន្ដ ដែល​មានចំណេះ ជំនាញ និងគំនិតយោបល់ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅក្នុងប្រទេសកម្ពុជា សម្ដៅ​ពង្រីកវិសាលភាពក្នុងការ​បណ្ដុះ​បណ្ដាលធនធានមនុស្សលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យបានកាន់តែ​ទូលំទូលាយ​ថែមទៀត ។

ឯកឧត្តមបន្ថែមថា ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ ក៏ដើម្បីកសាងសមត្ថភាពមន្ត្រី និងស្ថាប័ន ថែមទាំងជាការ​លើកទឹកចិត្ត និងផ្ដល់ឱកាសដល់និស្សិតគ្រប់រូបឱ្យមានទីកន្លែង ដើម្បីបំពេញបំណង​ប្រាថ្នា និងឧបនិស្ស័យរបស់ខ្លួនពាក់ព័ន្ធ​នឹងវិស័យរៀបចំដែនដី ។ នេះជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ និងកត្តាស្នូលនៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលដែល​ផ្ដោតទៅលើធនធានមនុស្ស ការកសាងសមត្ថភាពមន្ត្រី សមត្ថភាព​ស្ថាប័ន និងការលើកទឹកចិត្តមន្ត្រី។

ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូ​បនី​យក​ម្ម​ និង​សំណ​ង់​​​ បានឱ្យដឹងថា​​ អនុស្ស​រណៈ​ដែលចុះ​ហត្ថលេខា​នៅថ្ងៃនេះត្រូវបានរៀបចំចំនួន២ ។ទី១.អនុស្សរណៈយោគ​យល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ជាមួយនឹងសាកលវិទ្យាល័យចំនួន​៩ ។​អនុ​ស្សរ​ណៈ​ទី​១នេះ មានវិសាលភាពលើកិច្ចការពាក់ព័ន្ធនឹងកិច្ចការងារច្បាប់ និងការ​ដោះ​ស្រាយវិវាទដូចជា​ ការ​ចូល​រួម​តាក់​តែង​ច្បាប់ និងលិខិតបទដ្ឋានគតិ​យុត្តដទៃទៀត ក្នុងវិស័យដែលជាសមត្ថកិច្ចរប​ស់ក្រ​សួ​ង​រៀ​ប​ចំ​ដែន​ដី​ ​ន​គរូ​បនីយកម្ម និងសំណង់។ ការចូល​រួម​ក្នុង​យន្ត​ការ​ដោះ​ស្រាយ​វិវាទ​នានាស្ថិត​ក្រោម​សមត្ថកិច្ចរបស់ ក្រសួង ដ.ន.ស និង ការចូលរួមជាមួយ​ក្រុម​មេធាវីស្ម័គ្រចិត្ត នៃក្រសួង ដ.ន.ស. ដើម្បីសិក្សារៀនសូត្រ និង​ស​ម្រប​​សម្រួល​ដោះ​ស្រាយ​លើ​សំណើ​ផ្សេង​ៗ​ដែល​ប្រ​ជា​ពល​រដ្ឋ​ស្នើមក ក្រសួង ដ.ន.ស ។

ចំណែកអនុស្សរណៈទី២ គឺជាអនុស្សរណៈយោគយល់គ្នា រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ គណៈស្ថាបត្យករ​កម្ពុជា ជាមួយសាកលវិទ្យាល័យ និងវិទ្យា​ស្ថាន​ដើម្បីកិច្ច​សហ​ការ​លើ​ការ​អ​ភិ​វ​ឌ្ឍវិស័យទាំងឡាយក្រោមសមត្ថកិច្ចរបស់ក្រសួង ដ.ន.ស និងចូលរួមពង្រឹងសមត្ថភាពអ្នកវិជ្ជាជីវៈ និង​​​បណ្ដុះ​បណ្ដាល​និស្សិត​របស់​សាកល​វិទ្យា​ល័យ និងវិទ្យាស្ថានទាំងអស់ ។

នៅថ្ងៃនេះដែរក៏មានការ​ចុះអនុស្ស​រណៈរវាង​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ ជាមួយ​អង្គភាពសារព័ត៌មានចំនួន​៣ផងដែរ រួមមានបណ្ដាញសារព័ត៌មាន ​អប្សរា មេឌា សឺវីស ​(AMS) អង្គភាពសារព័ត៌មាន ហ្វ្រេសញូវ និង​សារព័ត៌មាន​ខ្មែរ ចិន ( ស៊ីស៊ីថាមស៍ ) ៕

អត្ថបទដែលជាប់ទាក់ទង