អាជ្ញាធរខេត្តសៀមរាប ប្រកាសធ្វើការដេញថ្លៃ និងពិគ្រោះថ្លៃជាសាធារណៈ រដ្ឋបាលខេត្តសៀមរាប លើការផ្គត់ផ្គង់ទំនិញ ឆ្នាំ២០២៤
ភ្នំពេញ៖ អាជ្ញាធរខេត្តសៀមរាបបានប្រកាសដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា រដ្ឋបាលខេត្តសៀមរាប មានធ្វើការ ដេញថ្លៃ និងពិគ្រោះថ្លៃជាសាធារណៈ ជូនរដ្ឋបាលខេត្តសៀមរាប លើការផ្គត់ផ្គង់ទំនិញ ឆ្នាំ២០២៤ ដូចខាងក្រោម៖
១-គម្រោងសម្រាប់ធ្វើការដេញថ្លៃ៖ ការថែទាំ និង ជួសជុលមធ្យោបាយដឹកជញ្ជូន។ កាលបរិច្ឆេទមានដាក់លក់សំណើដេញថ្លៃចាប់ពី ថ្ងៃទី២៨ សីហា ឆ្នាំ ២០២៤ តទៅ
២-គម្រោងសម្រាប់ធ្វើការពិគ្រោះដេញថ្លៃ៖ សេវាជួសជុលសម្ភារ និងឧបករណ៍បច្ចេកទេស។
កាលបរិច្ឆេទមានដាក់លក់សំណើដេញថ្លៃចាប់ពី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ តទៅ។ កាលបរិច្ឆេទឈប់ទទួល និងបើកសំណើដេញថ្លៃនៅម៉ោង ៩៖០០ នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤៕