**ស្នងការរាជធានីភ្នំពេញ ថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលសហការគ្នាបានល្អ ក្នុងការការពារក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A ទាំង ១១៩នាក់ នៅខេត្តព្រៃវែង**អ៊ីរ៉ង់បដិសេធបេសកជនដែលបានជួបប្រជុំសម្ងាត់ជាមួយលោក Elon Musk**អ៊ីស្រាអែល​បាន​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អំឡុង​ការ​វាយ​ប្រហារកាលពី​ខែ​តុលា**Apple ដកប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋរបស់អាមេរិកចេញពី AppStore ក្នុងប្រទេសរុស្ស៊ី**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ**ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ**​លោក កើត ឆែ៖ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជិត ៣លាននាក់**ប្រេសុីល រៀបចំពង្រឹងសន្តិសុខ មុនកិច្ចប្រជុំកំពូល G20 នៅដេីមសប្តាហ៍ក្រោយ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច**ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសអូទ្រីសចាប់ពីថ្ងៃសៅរ៍**UN ព្រមានអំពើហិង្សាប្រដាប់អាវុធធ្វើឲ្យវិបត្តិមនុស្សធម៌នៅស៊ូដង់កាន់តែយ៉ាប់យឺន**អ៉ីរ៉ង់ គាំទ្រលីបង់​ឲ្យចរចារកកិច្ចព្រមព្រៀបទឈប់បាញ់​ ជាមួយអ៉ីស្រាអែល**ឯកឧត្ដម ប៊ូ ជុំសេរី៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ស ខេង អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

សម្ដេចតេជោ ហ៊ុន សែន ស្នើសុំឱ្យសមាគមវប្បធម៌កូរ៉េសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទាំងវិស័យវប្បធម៌ ទំនាក់ទំនងប្រជាជន និងប្រជាជន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឱ្យ លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ខេស៊ីអេ (KCA-Korean Culture Association) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោប្រធានព្រឹទ្ធសភាបានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយគណៈប្រតិភូសមាគមវប្បធម៌កូរ៉េ ក្នុងឱកាសដែលសម្ដេចអញ្ជើញមកទីក្រុងអ៊ីនឆន់ ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោក។

លោកប្រធានសមាគមវប្បធម៌កូរ៉េ បានសម្តែងការស្វាគមន៍ចំពោះសម្ដេចតេជោប្រធានព្រឹទ្ធសភា និងគណៈប្រតិភូដែលបានធ្វើដំណើរបំពេញទស្សនកិច្ច និងចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកនៅសាធារណរដ្ឋកូរ៉េនេះ។ លោកបានសិក្សាពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ពីការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការបញ្ចប់សង្គ្រាមដើម្បីបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើនមកដល់សព្វថ្ងៃនេះ។

លោកប្រធានសមាគមវប្បធម៌កូរ៉េ បានមានប្រសាសន៍ថា លោកពិតមានកិត្តិយសណាស់ដែលបានជួបសម្ដេចតេជោដោយផ្ទាល់ និងបានជម្រាបជូនអំពីសហប្រតិបត្តិការ និងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េ។ លោកបានគូសបញ្ជាក់ថា លោកកំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយលោកជំទាវឯកអគ្គរាជទូត កម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំសកម្មភាពដើម្បីការផ្លាស់ប្ដូរវប្បធម៌គ្នា។

លោកប្រធានសមាគមវប្បធម៌កូរ៉េ បានរៀបរាប់ថា កាលពីខែឧសភាកន្លងមក រូបថតចំនួន២០០០សន្លឹកស្ដីអំពីវិស័យវប្បធម៌កម្ពុជា ដោយមានរូបថតប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗជាច្រើនទៀត ត្រូវបានដាក់តាំងនៅទីក្រុងសេអ៊ូល ហើយនៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ សមាគមនិងរៀបចំធ្វើរាត្រីស្រមោលសសប្បុរសធម៌មួយនៅទីក្រុងសេអ៊ូល ដើម្បីរៃអង្គាសថវិកាជួយទៅដល់ក្រុមគ្រូពេទ្យ TYDA នៅកម្ពុជា។

សមាគមវប្បធម៌កូរ៉េ ក៏មានគម្រោងរៀបចំពពិពណ៌គំនូរនៅកម្ពុជា រួមជាមួយរាត្រីស្រមោលសសប្បុរសធម៌មួយទៀត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ខាងមុខ នៅខេត្តសៀមរាប ដោយនាំយកនូវវប្បធម៌កូរ៉េ និងសិល្បករល្បីៗ នៃសាធារណរដ្ឋកូរ៉េ ទៅបង្ហាញ និងសំដែងនៅកម្ពុជាផងដែរ។ លោកប្រធានសមាគមកូរ៉េ បានបង្ហាញនូវក្តីសង្ឃឹមថា ដើម្បីបម្រើឱ្យការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ សមាគមត្រូវការគាំទ្រពីសម្ដេចតេជោ។

លោក Samuel Chung ក៏បានជម្រាបពីបំណងក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ពីក្រុមជំនាន់ថ្មី ជាពិសេសក្រុម កូនកាត់គ្រួសារ ខ្មែរ-កូរ៉េ ដែលលោកមានបំណងធ្វើឱ្យកូនចៅរបស់គេទាំងគ្រួសារបានស្គាល់វប្បធម៌រវាងប្រទេសទាំងពីរ តាមរយៈការរៀបចំឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាស្វែងយល់គ្នាទៅវិញទៅមក។ សមាគមក៏មានគម្រោងរៀបចំជាវេទិកាជាពិពណ៌និងសិក្ខាសាលា ដើម្បីឱ្យមានសកម្មភាពយ៉ាងសកម្មរវាងប្រទេសទាំងពីរ។ លោកជឿជាក់ថា សកម្មភាពទាំងនេះ អាចធ្វើដោយជោគជ័យ ដោយសារកម្ពុជា និងកូរ៉េ មានទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អគ្រប់វិស័យ។

លោកបានសំណូមពរសុំសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រគម្រោងនិងកិច្ចសហប្រតិបត្តិការដើម្បីបម្រើឱ្យទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ឱ្យមានការរីកចម្រើន និងនិរន្តរភាព។

ជាការឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះគម្រោងនានាដែលលោកប្រធានសមាគមបានរៀបរាប់ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានាពេលកន្លងមក ដើម្បីជំរុញ ទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។

សម្ដេចតេជោបានបញ្ជាក់ថា ការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្ដូរវប្បធម៌នេះ ពិតជាមានតម្លៃណាស់ មិនគ្រាន់តែសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្តែ មានតម្លៃសម្រាប់ការពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋផងដែរ ហើយការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ក៏នឹងពង្រឹងវិស័យទេសចរណ៍ផងដែរ។ យើងត្រូវធ្វើរឿងនេះឱ្យទៅជាការជាក់ស្តែង។

សម្តេចតេជោ បានលើកឡើងថា ប្រទេសយើងទាំងពីរជាប្រទេសដន្លងនឹងគ្នា ដោយសារយើងមានកូនកាត់កម្ពុជា កូរ៉េជាងមួយម៉ឺននាក់ ដែលត្រូវស្គាល់វប្បធម៌នៃប្រទេសទាំងពីរ កុំឱ្យស្គាល់តែមួយផ្នែក។ លើចំណុចនេះ នៅពេលបច្ចុប្បន្ននេះ និងពេលអនាគត គ្រាន់ពួកគេធ្វើដំណើរទៅលេងជីដូនជីតានៅស្រុកខ្មែរ គឺជាការជម្រុញលំហូរទេសចរណ៍ទៅមក និង កំណើនទេសចរណ៍។ តារាកូរ៉េ កំពុងពេញនិយមនៅក្នុងបណ្តាប្រទេសអាស៊ាន មិនត្រឹមតែកម្ពុជាទេ។ វត្តមានរបស់ពួកគេនៅខេត្តសៀមរាបអង្គរ នៅថ្ងៃទី១ ខែធ្នូខាងមុខ មានឥទ្ធិពលមិនធម្មតាទេនៅក្នុងផ្នែកវប្បធម៌ ទេសចរណ៍ ដល់ប្រទេសជិតខាងកម្ពុជាផងដែរ។

សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាមានវប្បធម៌ដ៏ចំណាស់ បូកនឹងវប្បធម៌បែបសម័យថ្មីរបស់កូរ៉េ ដែលជាឱកាសល្អមួយ សម្រាប់ផ្សព្វផ្សាយនូវវប្បធម៌ទាំងពីរនេះ។

សម្ដេចតេជោ បានស្នើសុំឱ្យសមាគមវប្បធម៌កូរ៉េសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា លើសពីថ្ងៃ១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងទាំងវិស័យវប្បធម៌ ទំនាក់ទំនងប្រជាជន និងប្រជាជន និងធ្វើឱ្យសកម្មភាពឱ្យសកម្ម និងជានិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង