**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអនុគ្រោះទោស និងការផ្ទេរអនីតិជនទំនាស់នឹងច្បាប់ ពីមណ្ឌលអប់រំកែប្រែទៅមណ្ឌលយុវនីតិសម្បទា ដើម្បីពង្រឹងយន្តការអប់រំកែប្រែអនីតិជនទំនាស់នឹងច្បាប់ និងជាការគិតគូរដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ**កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បន្តឃាត់ខ្លួនក្រុមទំនើង ដែលបង្កសកម្មភាពធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាច្រើននាក់**សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់**ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម រៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

កម្ពុជា និង IOM ប្តេជ្ញាចិត្តសារជាថ្មីក្នុងការលើកកំពស់នូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងភាគីទាំងពីរ

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានទទួលជំនួបសម្តែងការគួរសម និងទទួលសារតាំងពីលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មថ្មីនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

លោកស្រី Nellie បានជម្រាបជូនលោកជំទាវរដ្ឋលេខាធិការអំពីកិច្ចសហប្រតិបត្តិការរវាងអង្គការ IOM ជាមួយក្រសួងពាក់ព័ន្ធកម្ពុជាលើការងារគាំពារជនទេសន្តរប្រវេសន៍កម្ពុជា និងលើការងារទប់ស្កាត់ការជួញដូរមនុស្ស និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកទេសន្តរប្រវេសន៍។

ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋលេខាធិការ យ៉ិនទៀង ពុទ្ធិរស្មី បានសម្តែងការអបអរសាទរចំពោះលោកស្រី Nellie GHUSAYNI ដែលត្រូវបានតែងតាំងជាប្រធានបេសកកម្មថ្មីនៃអង្គការ IOM ប្រចាំកម្ពុជា។ លោកជំទាវ រដ្ឋលេខាធិការបានថ្លែងអំណរគុណដល់អង្គការ IOM ដែលបានផ្តល់ការគាំទ្រ និងជំនួយដល់ទេសន្តរប្រវេសន៍ងាយរងគ្រោះកម្ពុជានៅក្រៅប្រទេស និងផ្តល់ការកសាងសមត្ថភាពនៅកម្ពុជា។

នៅទីបញ្ចប់ ភាគីទាំងពីរបានប្តេជ្ញាចិត្តសារជាថ្មីក្នុងការលើកកំពស់នូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជានិងអង្គការ IOM បន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង