សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅដល់ខេត្តឃ្យុងសាងបុកដូ ប្រកបដោយសុវត្តិភាព
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញធ្វើដំណើរទៅដល់ខេត្តឃ្យុងសាងបុកដូ ប្រកបដោយសុវត្ថិភាព។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ001 បានធ្វើការចុះចត នៅ អាកាសយាន ដ្ឋានអន្តរជាតិ ថេហ្គូ (Daegu) ខេត្តឃ្យុងសាងបុកដូ ក្រោមវត្តមាន នៃការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីថ្នាក់ដឹកនាំខេត្តឃ្យុងសាងបុកដូ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រ កម្ពុជាជាច្រើនរូប។ នៅខេត្តឃ្យុងសាងបុកដូ សម្តេចតេជោប្រធានព្រឹទ្ធសភា និងទទួលសញ្ញាបត្របណ្ឌិតក្តិយស ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព ពីសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍។
នៅក្នុងឱកាសនៃការអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស សម្តេចតេជោ និងអញ្ជើញធ្វើបាឋកថា ស្តីពីបទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ ជាមួយគ្នានេះសម្តេចប្រធានព្រឹទ្ធសភា និងអញ្ជើញទស្សនា មជ្ឈមណ្ឌលពិព័រណ៍ វប្បធម៌ពិភពលោក ឃ្យុងយូ ផងដែរ ៕