**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់មន្ទីអង្គភាពទាំងអស់ត្រូវ បន្តលើកកម្ពស់ តួនាទីភារកិច្ច ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត។

មានប្រសាសន៍ក្នុងកិច្ច ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសសហការគ្នាក្នុងការបង្ក្រាប និងទប់ស្កាត់បាននូវរាល់ជនអគតិ ឬបគ្គលណាដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានយកការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ជាលេសប្រមូលផ្ដុំគា្ន ក្នុងគោបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើឱ្យអង្គប្រជុំ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នាពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ស្តីពីគម្រោងផែនការយុទ្ធសាស្ត្រ និងថវិកាឆ្នាំ២០២៥-២០២៧ និងគម្រោងថវិការដ្ឋបាលខេត្ត ឆ្នាំ២០២៥។ ការពិនិត្យ ពិគ្រោះយោបល់ និងអនុម័តលើសេចក្តីព្រាងនៃផែនការយុទ្ធសាស្រ្តថវិកាខេត្ត។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់មន្ទីអង្គភាពទាំងអស់ត្រូវ បន្តលើកកម្ពស់ តួនាទីភារកិច្ច ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងនោះត្រូវស្តាប់សភាពការណ៍ព័ត៌មានតាមមូលដ្ឋានរបស់យើងដើម្បីក្តាប់ព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម គួច ចំរើន ភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់គណៈកម្មាធិការស្ត្រី និងកុមារ សុំធ្វើកិច្ចការគាំទ្រសំរាប់ធ្វើការតាមដានគិតគូរឱ្យបានច្បាស់លាស់ ចំពោះការរំលោភសេពសន្ថវៈចំពោះកុមារ ព្រោះវាជាអំពើខុសច្បាប់ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះ ពិសេសភាគច្រើនគឺជាស្រ្តី និងកុមារី ដែលទទួលរងការរំលោភបំពានផ្លូវភេទ ជាច្រើនប្រភេទខុសៗគ្នា ប៉ុន្តែការរំលោភបំពានផ្លូវភេទដែលគួរឱ្យស្អប់ខ្ពើមជាងគេបំផុតនោះគឺ អំពើរំលោភសេពសន្ថវៈទៅលើស្រ្តី និងកុមារ ដែលមិនទាន់ពេញវ័យនេះតែម្តង។

ដូចច្នេះដើម្បីទប់ស្កាត់ករណីខាងលើ ឱ្យទទួលបានប្រសិទ្ធិភាពខ្ពស់ ឯកឧត្តម បានជំរុញដល់មន្ទីរព័ត៌មានខេត្តកណ្តាល ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមប្រព័ន្ធផ្សព្វផ្សាយនានា ពីការលើកកម្ពស់ការយល់ដឹង អំពីសីលធម៌សង្គម និងតំលៃនៃសង្គម។ កងកម្លាំងគ្រប់ប្រភេទត្រូវចាត់វិធានការបង្ការសកម្មភាពដែលកើតមានឡើង និងបង្កើនប្រសិទ្ធិភាពការអនុវត្តច្បាប់ឱ្យបានតឹងរឹង និងដាច់ខាតលើជនដែលប្រព្រឹត្ត ដោយមិនមានការលើកលែងជាដាច់ខាត។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់លើការ ពង្រឹងការអនុវត្តច្បាប់ ផ្តន្ទាទោសជនល្មើស បង្កើនការបង្ក្រាប និងពង្រឹងការអប់រំ សីលធម៌សង្គមឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ។

ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមតិ និងផ្ដល់យោបល់របស់មាជិកសមាជិកាក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញជុំវិញខេត្តដែលបានចូលរួមសហការគ្រប់សកម្មភាពដែលបានអភិវឌ្ឍនៅក្នុងខេត្តកណ្តាល ដោយមានការទទួលខុសត្រូវ និងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពីបញ្ហាមួយចំនួនដែលកើតមានឡើងនៅក្នុងមូលដ្ឋាន បញ្ហាទាំងអស់នេះគឺជាបញ្ហាចំបងនឹងជាបញ្ហារួម ដែលគ្រប់មន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធគប្បីចូលរួមធ្វើការដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង