**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា

ឯកឧត្ដមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមលេខាធិការជួយគណៈបញ្ជាការដឹកនាំរួម

ភ្នំពេញ៖ ឯកឧត្ដម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណ:បញ្ជាការដឹកនាំរួម ដើម្បីអនុវត្តផែនការលេខ០០៣ផ.ក ស្ដីពីការចុះ ត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមលេខាធិការជួយគណ:បញ្ជាការដឹកនាំរួម នៅសាលប្រជុំខេត្តកំពត នៃអគារទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានវត្តមានចូលរួមពី ឯកឧត្តម ហែម ថេង អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណ:បញ្ជាការដឹកនាំរួម, ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានលេខាធិការ ព្រមទាំងសមាជិក-សមាជិកា ដែលមានវត្តមានសរុបចំនួន១៥នាក់។

គោលបំណងនៃកិច្ចប្រជុំ: ទីមួយ គឺជាការប្រកាសសមាសភាពក្រុមលេខាធិការ ជួយគណ:បញ្ជាការដឹកនាំរួម និងទីពីរ គឺជាការណែនាំអំពីតួនាទីភារកិច្ច និងការកំណត់ទិសដៅការងាររបស់ក្រុមលេខាធិការ។

ជាបឋម ឯកឧត្ដម សន្តិបណ្ឌិត មានមតិស្វាគមន៍ និងអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានលេខាធិការ អានលិខិតបង្គាប់ការលេខ៥១១លបក ស្តីពីការចាត់តាំងសមាសភាពក្រុមលេខាធិការ ជួយគណ:បញ្ជាការដឹកនាំរួមដើម្បីអនុវត្តផែនការលេខ០០៣ផ.ក។

បន្ទាប់មកទៀត ឯកឧត្ដម បានជម្រាបជូនអង្គប្រជុំអំពីស្មារតីផែនការអនុវត្ត លេខ០០៣ផ.ក របស់ក្រសួងមហាផ្ទៃ និងសេចក្តីណែណែនាំ លេខ០០៤ស.ណ.ន/អ.អ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មុននឹងបន្តលើការណែនាំអំពីតួនាទីភារកិច្ចក្រុមលេខាធិការ។

ឆ្លងកាត់ការពិភាក្សាយ៉ាងផុលផុស ឯកឧត្ដម មានមតិបូកសរុបដោយដាក់ចេញនូវទិសដៅការងារចំនួន៣ ដូចខាងក្រោម៖
១. ក្រុមលេខាធិការ រៀបចំស្នើសុំគោលការណ៍ ឯកឧត្តម អភិសន្តិបណ្ឌិត ដើម្បីរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ លេខ០០៣ផ.ក និងសេចក្តីណែនាំ លេខ០០៤ស.ណ.ន/អ.អ ដល់រដ្ឋបាល និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។
២. ជួយរៀបចំក្រុមការងារចុះត្រួតពិនិត្យតាមដានការអនុវត្តផែនការខាងលើ ដែលដឹកនាំដោយអគ្គនាយករងអន្តោប្រវេសន៍មួយចំនួន។
៣. ប្រគល់សិទ្ធិជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី ប្រធានលេខាធិការដឹកនាំប្រគល់ភារកិច្ចដល់អនុប្រធាន និងសមាជិកទៅតាមជាក់ស្តែង ៕

អត្ថបទដែលជាប់ទាក់ទង