**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ

សម្ដេចតេជោ ចាត់ទុកសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ជាសមិទ្ធផលរបស់អ្នកដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា

ភ្នំពេញ៖ នៅពេលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ជុងហ្គុក វ៉ាយស៍ នៃសាធារណរដ្ឋកូរ៉េ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់កិត្តិយសដ៏ឧត្តុង្គឧត្តមនេះជាសមិទ្ធផលនិងកុសលរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសកម្លាំងប្រដាប់អាវុធទាំងអស់គ្នាដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។

គួរជម្រាបថា ពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ជុងហ្គុក វ៉ាយស៍ គឺធ្វើឡើងនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងឃ្យូងយូ ខេត្តឃ្យុងសាំងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សញ្ញាបត្រកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នេះ គឺជាការទទួលស្គាល់អំពីការលះបង់បូជាគ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់សម្តេចតេជោ ដើម្បីរំដោះជាតិពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ និងការខិតខំកសាងជាតិឡើងវិញពីបាតដៃទទេ ទន្ទឹមនឹងការខិតខំកសាងសន្តិភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ ទម្រាំប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូរណ៍ មានឯកភាពទឹកដី មានកម្លាំងប្រដាប់អាវុធតែមួយនៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។

សម្ដេចតេជោ បានបញ្ជាក់ជូនប្រតិភូអន្តរជាតិថា សុខសន្តិភាពបច្ចុប្បន្ននេះ គឺជាសន្តិភាពពេញលេញ និងឯកភាពទឹកដី ដែលប្រជាជាតិកម្ពុជាពុំដែលបានស្គាល់ក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់ប្រទេសកម្ពុជា សញ្ញាបត្រកិត្តិយសនេះ គឺជាការទទួលស្គាល់គុណតម្លៃនៃភាពជាអ្នកដឹកនាំ បញ្ញាញាណ ស្មារតីស្នេហាជាតិ ភាពទន់ភ្លន់ អត់ឱន និងភាពជាម្ចាស់របស់ជនជាតិខ្មែរទៅលើសុខសន្តិភាព និងជោគវាសនារបស់ប្រជាជាតិខ្លួន។ នេះគឺជាការទទួលស្គាល់ថាបទពិសោធន៍ប្រវត្តិសាស្ត្រ និងគុណតម្លៃដឹកនាំកសាងសន្តិភាព កសាងជាតិរបស់កម្ពុជា អាចផ្តល់ជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ការបណ្តុះស្មារតីសន្តិភាព បង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅលើមជ្ឈដ្ឋានអន្តរជាតិ។ នេះក៏ជាសក្ខីភាពយ៉ាងជាក់ច្បាស់ផងដែរថា អ្វីៗដែលរាជរដ្ឋាភិបាលបានខិតខំធ្វើកន្លងមក គឺជាការដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់សន្តិភាពជាតិនិងអន្តរជាតិ។

សម្តេចតេជោ ក៏សូមឧទ្ទិសសមិទ្ធផលនេះជូនចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា គឺជាប្រយោគសំខាន់ដែលសម្ដេចតេជោបានចាត់កិត្តិយសនេះជាសមិទ្ធផលនិងកុសលរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសកម្លាំងប្រដាប់អាវុធទាំងអស់គ្នាដែលបានពលីជីវិតដើម្បីជាតិ។

ទាញចេញពីសមិទ្ធផលទាំងនេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញក្ដីសង្ឃឹមថា មេរៀនរបស់កម្ពុជានឹងអាចជួយបណ្តុះនិងពង្រឹងស្មារតីស្រឡាញ់សន្តិភាពសម្រាប់យុវជនជំនាន់ក្រោយនៅជុំវិញពិភពលោក ជំរុញឱ្យពួកគេស្គាល់តម្លៃពិតនៃសន្តិភាព ស្គាល់ពីគ្រោះថ្នាក់នៃសង្គ្រាម ស្គាល់ពីការឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន និងបណ្តុះឆន្ទៈចូលរួមចំណែកនៅក្នុងការការពារសន្តិភាពដែលមានស្រាប់ បញ្ចប់សង្គ្រាមដែលកំពុងឆាបឆេះ ដើម្បីឱ្យមនុស្សជាតិយើង ស្គាល់ភាពសុខសាន្ត ការអភិវឌ្ឍ និងវិបុលភាព។

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យដុងហុក ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលយល់ដឹងពីគុណតម្លៃសន្តិភាព បន្ថែមលើចំណេះដឹងជំនាញដែលចាំបាច់សម្រាប់ប្រកបការងារវិជ្ជាជីវៈរបស់ពួកគេ ៕

អត្ថបទដែលជាប់ទាក់ទង