**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ**រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា អារ៉ាប់រួម និង​ហ្សកដានី ក្នុងសប្តាហ៍នេះ**របប​យោធា​មីយ៉ាន់ម៉ា​នឹង​ដោះលែង​អ្នក​ទោស​ជិត​៦.០០០​នាក់​ ក្នុង​ឱកាសប្រារព្ធទិវាឯករាជ្យ**អាឡឺម៉ង់ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏យូរបំផុតមិនធ្លាប់មានពីមុនមក**ឥណ្ឌា​​ថ្កោលទោស​របាយការណ៍​របស់​​អាមេរិក​អំពី​ការ​គ្រោង​ទុក​ដាក់​ប្រទេស​ជិតខាង**ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ផ្ដល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា**ឯកឧត្តម វ៉ី សំណាង៖ ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យប្រទេសមានសុខសន្ដិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំ​លើកទី១១​ ស្ដី​ពី​ការអនុវត្តច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និង​ឯកជន​ ដើម្បី​វិនិយោគ​លើ​​​ការ​គ្រប់គ្រងធនធាន​ទឹកនៅប្រព័ន្ធធារាសាស្ត្រព្រែកពោធិ​ ក្នុងខេត្តកំពង់ចាម​


ភ្នំពេញ៖​ នាថ្ងៃព្រហស្បតិ៍​ ១០​កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១១ ស្តីពីការអនុវត្ត​យុទ្ធសាស្រ្ត និងច្បាប់ស្ដីពីភាពជាដៃគូ​រវាងរដ្ឋនិង​ឯកជន ​(PPP)​ ដើម្បី​វិនិយោគលើការ​គ្រប់គ្រងធនធានទឹកក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមជម្រាបថា កិច្ចប្រជុំនេះមានការ​អញ្ជើញចូលរួមពី​ឯកឧត្តម​ លោក លោកស្រី​ ​អគ្គនាយករង​ និងមន្រ្តីជាន់ខ្ពស់របស់អគ្គនាយដ្ឋានភាពជាដៃគូរវាងរដ្ឋនិង​ឯកជន​ (GDPPP)​ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអភិបាលរង​នៃគណៈអភិបាលខេត្តកំពង់ចាម និងខេត្តកណ្តាល លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តកំពង់ចាម និងខេត្តកណ្តាល លោកអភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ និងស្រុកខ្សាច់កណ្តាល លោកមេឃុំនិងមេភូមិពាក់ព័ន្ធទាំងអស់ គណៈកម្មាធិការសហគមន៍ប្រើប្រាស់ទឹក​នៃប្រព័ន្ធធារាសាស្រ្តព្រែកពោធិទាំងអស់ ក្រុមហ៊ុនឯកជន​ខាងការ​គ្រប់គ្រងទឹក និង​បណ្តាអង្គភាពចំណុះឱ្យក្រសួងធនធានទឹក និងឧតុនិយម។

​​ឯកឧត្តម​រដ្ឋលេខាធិការ ​បានបញ្ជាក់ឱ្យដឹងថា​​​ ក្រសួងធនធានទឹក និងឧតុនិយម បាន​បង្កើតសហគមន៍​កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្រ្តព្រែកពោ​ធិចប់សព្វគ្រប់​ ហើយសហគមន៍កសិករប្រើប្រាស់ទឹក​នេះកំពុង​ប្រតិបត្តិការមុខងាររបស់ខ្លួនបានល្អប្រសើរ និងជាសហគមន៍ប្រើប្រាស់ទឹក​ដ៏​ខ្លាំង ដែល​ធ្វើឱ្យកិច្ចដំណើរការអនុវត្តច្បាប់​ភាពជាដៃគូរវាងរដ្ឋនិង​ឯកជន​​ នៅ​តំបន់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិបានប្រព្រឹត្ត​ទៅរលូន​ល្អគួរឱ្យកោតសរសើរ និង​កំពុងឈានទៅជ្រើស​រើសក្រុមហ៊ុនឯកជន ដើម្បី​ធ្វើការវិនិយោគលើប្រព័ន្ធធារាសាស្រ្តនេះ។​ ឯកឧត្តម​រដ្ឋលេខាធិការ​បានបញ្ជាក់បន្ថែមថា​ បច្ចុប្បន្ន មាន​ក្រុមហ៊ុនជាច្រើនកំពុងរៀបចំបែបបទ​ និង​អនុវត្ត​តាមនីតិវិធី​​ក្នុងការបោះទុនវិនិយោគតាមបែបភាពជាដៃគូរវាងរដ្ឋនិ​ងឯកជន​​ ដាក់មកក្រសួង​ ​ដើម្បីសុំច្បាប់អនុវត្តន៍​។

សូមបញ្ជាក់ថា​ ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ​ដែលស្ថិតក្នុងភូមិសាស្ត្រ​ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម និង​ស្រុកខ្សាច់កណ្តាល​ខ ខេត្តកណ្តាល​ បានអនុវត្តកម្មវិធី​ធ្វើទំនើបកម្មវិស្វកម្មគំរូរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ដោយមានការ​គាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕

អត្ថបទដែលជាប់ទាក់ទង