នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងលេីកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារដែលសម្រេចបានប្រចាំខែសីហា ឆ្នាំ២០២៤ និងលេីកទិសដៅការងារបន្តប្រចាំខែកញ្ញា របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម សូ វាន់ទី និងឯកឧត្តម អេង វុទ្ធី អនុរដ្ឋលេខាធិការ រួមជាមួយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ព្រមទាំង អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានស្ថាននីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ និងថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រេីនរូបទៀតផងដែរ។
ចាប់ផ្តេីមនៃកិច្ចប្រជុំនេះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យប្រធាននាយកដ្ឋានទាំងប្រាំពីរ ធ្វេីបទបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបានទៅតាមអង្គភាពនីមួយៗ ក្រោយពីបានស្តាប់ និងការធ្វេីបទបង្ហាញរបស់នាយកដ្ឋាននីមួយៗរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រាយការណ៍អំពីរចនាសម្ព័ន្ធ និងការងារដែលសម្រេចបានប្រចាំខែសីហា ឆ្នាំ២០២៤ ជូនអង្គប្រជុំជ្រាប។
ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ទាំងអស់ត្រូវមានការដឹកនាំប្រជុំអោយបានទៀងទាត់សម្រាប់ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆមាស និងត្រូវរៀបចំសមាមាត្រក្នុងការប្រជុំឱ្យបានច្បាស់លាស់ និងត្រូវរៀបចំឯកសារអោយបានត្រឹមត្រូវ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នេីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្នុងនាយកដ្ឋាននីមួយៗត្រូវមានការសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានល្អ និងយកចិត្តទុកដាក់លេីការរៀបចំទម្រង់របាយការណ៍ រៀបចំទៅលេីការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងអង្គភាពឱ្យបានត្រឹមត្រូវ។
ក្នុងឱកាសនៃកិច្ចប្រជុំនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានកោតសរសេីរ និងបានលេីកទឹកចិត្តឱ្យមានការខិតខំបន្ថែមទៀត សម្រាប់កិច្ចការងារដែលសម្រេចបានកន្លងមក និងទទួលបានភាពល្អប្រសេីរសម្រាប់អង្គភាពរបស់ខ្លួន និងជាសេនាធិការរបស់ក្រសួងមហាផ្ទៃ។
ជាចុងបញ្ជប់នៃកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ និងចូលរួមអបអរសាទរសម្រាប់ការងារដែលសម្រេចបានព្រមទាំងស្នេីឱ្យមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសេីរក្នុងអគ្គនាយកដ្ឋាន៕