មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប ទទួលស្វាគមន៍ ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ ដែលត្រូវអនុវត្តចំពោះមុខ ក្នុងខេត្តសៀមរាប
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំក្រុមការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងទ័ពជើងអាកាសអាស៊ានលើកទី១១ និងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ នៅខេត្តសៀមរាប។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធនៅក្នុងផែនការការពារសន្តិសុខផងដែរ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ ក៏បានប្រជុំត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រឹត្តិការណ៍ «GUMBALL 3000 RALLY IN CAMBODIA» នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀបរាប៕