តំបន់ប្រតិបត្តិការសឹករងកំពត បើកវគ្គហ្វឹកហ្វឺនរៀនសូត្រ ពង្រីកការកសាងពង្រឹងសមត្ថភាពដល់យោធិន
ភ្នំពេញ៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តំបន់ប្រតិបត្តិការសឹករង កំពត បានបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពដល់នាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិការសឹករងកំពតប្រចាំឆ្នាំ២០២៤ ក្រោមធិបតីភាព ឧត្ដសេនីយ៍ត្រី ហុក ចន្ថា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពត យោធភូមិភាគទី៤ ។
មានប្រសាសន៍ថ្លែងបើកវគ្គនិងសំណេះសំណាលជាមួយសិក្វាកាមក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត បានផ្ដាំផ្ញើនិងសង្កត់ធ្ងន់ដល់សិក្ខាមទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ ក្នុងវគ្គហ្វឹកហ្វឹននេះឲ្យបានមឺងម៉ាត់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ដើម្បីបង្កើនពង្រឹង ពង្រីកចំណេះដឹងបន្ថែម ដោយផ្ដោតទៅលើមេរៀនសំខាន់ៗក្នុងវគ្គនេះសំដៅកសាងធនធានមនុស្សឲ្យមានសមត្ថភាពក្នុងការបន្តដឹកនាំ អង្គភាព ឲ្យកាន់តែរីកចំរើន អភិវឌ្ឍ ស្រមទៅតាមកំណែទម្រង់សមត្ថភាពនៃកងយោធពលខេមរភូមិន្ទ នាសម័យជីឌីថល ។
ការហ្វឹកហ្វឺនរៀនសូត្រ ការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យគឺដើម្បីធានាបាននូវការរស់នៅរបស់កងទ័ពឲ្យមានសមត្ថភាពល្អប្រសើរថែមទៀត ក្នុងបូរណ:ភាពទឹកដី ការពារសុខសន្តិភាពជូនប្រជាជន។
ឧត្ដមសេនីយ៍ត្រី ហុក ចន្ថា មេបញ្ជាការបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេស ឯកឧត្ដនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងយកចិត្តទុកដាក់គិតគូផ្ដល់ជាកញ្ចប់ថវិកាដល់គ្រប់បណ្ដាអង្គភាពសំរាប់កម្មវិធីហ្វឹកហ្វឺនពង្រឹងសមត្ថភាពដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងយោធពលខេមរភូមិន្ទ ហើយក៏បានប្រគល់នូវសម្ភារៈសិក្សាជានិមិត្តរូបដល់សិក្ខាកាម ។
ទទឹមនឹងនេះលោកវរសេនីយ៍ឯក សែ ធី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពត បានផ្សព្វផ្សាយអំពីសភាពការណ៍ជាតិ អន្តរជាតិ ក្នុងតំបន់ អប់រំដល់នាយទាហាន នាយទាហានរង ពលទាហាន យល់ដឹងពីឧបាលកលពួកអគតិ ជ្រុលនិយមមួយចំនួនតូចនៅក្រៅប្រទេសនិងក្នុងប្រទេសដែលបង្កចលនាញះញុង ឲ្យមហាជន យុវជន កងកម្លាំងប្រដាប់អាវុធក្រោកឈរប្រឆាំងនិងរាជរដ្ឋាភិបាល។ និងរំឭកដល់នាយទាហាន នាយទាហានរង ពលទាហាន កុំឲ្យចាញ់ឧបាយកលរបស់ពួកអគតិ។ និងបេ្តជ្ញាគាំទ្រយ៉ាងពេញទំហឹងពីការដាក់បញ្ចូលតំបន់អភិវឌ្ឍ (CLV កម្ពុជា ឡាវ វៀតណាម) ដោយចូលរួមជាថវិកាក្នុងមូនិធិហេដ្ឋារចនាសម្ព័ន្ធជាមួយរាជរដ្ឋាភិបាលគ្រប់ៗគ្នា និងការពាររាជរដ្ឋាភិបាលស្រមច្បាប់ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ការពារជាតិ សាសនាព្រះមហាក្សត្រ សុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ៕