សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភស័ង្កសី និងគ្រឿងឧបភោគបរិភោគ ជូនពលរដ្ឋមានជីវភាពខ្វះខាត ៦៤គ្រួសារ
ភ្នំពេញ៖ ឯកឧត្តម សេង ធារិន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំឡូត ព្រមទាំងសមាជិក សមាជិការ អាជ្ញាធរមូលដ្ឋាន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ដិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋជួបការលំបាក ស្ថិតនៅក្នុងឃុំ ចំនួន ៣ រួមមាន៖ ប្រជាពលរដ្ឋចំនួន ៥៤គ្រួសារ រស់នៅឃុំចំនួន ០២ ( ឃុំស៊ុង, ឃុំមានជ័យ ) ស្រុកសំឡូត និងឃុំសំរោង ស្រុកឯកភ្នំចំនួន ១០គ្រួសារ ។
អំណោយរួមមាន គ្រឿងឧបភោគ បរិភោគចំនួន ៨មុខ ( ស្ករ, អំបិល, ប៊ីចេង, អង្ករ, ត្រីខ, ទឹកស៊ីអីវ, ទឹកត្រី, មី ) និង ថវិកាមួយចំនួន។ ដោយឡែកប្រជាពលរដ្ឋ ចំនួន ២គ្រួសារ បានទទួលស័ង្កសី និងសម្ភារមួយចំនួន ដើម្បីជួសជុលផ្ទះ ឲ្យបានសមរម្យឡើងវិញផងដែរ។
ក្នុងនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ជួបការលំបាកគ្រប់ពេលវេលា៕