**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

ភ្នាក់ងារ VERRA ផ្តល់ការបញ្ចេញឥណទានកាបូនសម្រាប់លក់នៅទីផ្សារអន្តរជាតិសម្រាប់គម្រោង REDD+ តំបន់ជួរភ្នំក្រវាញខាងត្បូងឡើងវិញ

ភ្នំពេញ៖ ភ្នាក់ងារឥណទានកាបូន (VERRA) ដែលជាភ្នាក់អន្តរជាតិឯករាជ្យ មានសិទ្ធិក្នុងការចុះបញ្ជី (Registry) ផ្តល់សុពលភាព (Validation) ផ្តល់ការផ្ទៀងផ្ទាត់ (Verification) និងផ្តល់ការបញ្ចេញឥណទានកាបូនសម្រាប់លក់នៅទីផ្សារអន្តរជាតិ បានសម្រេចផ្អាកការលក់ឥណទានកាបូនតាំងពីដើមឆ្នាំ២០២៣។

បន្ទាប់ពីអាក់ខានរយៈពេលជាង១ឆ្នាំមកនេះ
ភ្នាក់ងារឥណទានកាបូន (VERRA) បានប្រកាសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ថា បានបញ្ចប់ការពិនិត្យសវនកម្មយ៉ាងម៉ត់ចត់នៃគម្រោង REDD+ តំបន់ជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ និងបានវាយតម្លៃថា គម្រោង REDD+តំបន់ជួរភ្នំក្រវាញខាងត្បូង ចាត់វិធានការចាំបាច់ដើម្បីគ្រប់គ្រងធនធានធម្មជាតិនិងការជួយដល់ជីវភាពសហគមន៍។

សូមបញ្ជាក់ថា ភ្នាក់ងារ VERRA បានសម្រេចលើកលែងការផ្អាកនៃការលក់ឥណទានកាបូនរបស់គម្រោងរេដបូកក្រវាញខាងត្បូង ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ជាច្រើន រួមទាំងសារព័ត៌មាន Mongabey ដែលធ្លាប់វាយប្រហារមកលើគម្រោងនេះ ក៏បានចុះផ្សាយអំពីភាពវិជ្ជមានរបស់គម្រោងដែលបានអនុវត្តកន្លងមកផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសម្រេចចិត្តបើកការលក់កាបូនឡើងវិញរបស់គម្រោងនៅតំបន់ការពារធម្មជាតិនៃឧទ្យានជាតិជួរភ្នំក្រវាញនេះគឺជាការឆ្លុះបញ្ចាំងនូវលទ្ធផលដ៏ល្អប្រសើរ ដែលក្រសួងបរិស្ថាន ក្រោមការគាំទ្រពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាល និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននាពេលកន្លងមក ដោយមានការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ប្រកបដោយជោគជ័យ មានជាអាទិ៍ (១)ការការពារព្រៃឈើបានល្អប្រសើរប្រកបដោយការអនុវត្តច្បាប់ដ៏ម៉ឺងមាត់ (២)ការលើកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិបានល្អប្រសើរជាលំដាប់ ប្រជាពលរដ្ឋមានជម្រើថ្មីមិនប៉ះពាល់ដល់ធនធានធម្មជាតិ តាមរយៈគោលនយោយលើកទឹកចិត្តផ្តល់ភាពកក់ក្តៅជូនសមរម្យ និង(៣)ការសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេស សាមគ្គីផ្ទៃក្នុងគ្រួសារបរិស្ថានបានរឹងមាំ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងបន្ថែមថា ភាពជោគជ័យជាអាទិភាពទាំង៣ខាងលើនេះ គឺជាមូលហេតុសំខាន់ ដែលធ្វើឱ្យភ្នាក់ងារឥណទានកាបូន (VERRA) បានចុះមកធ្វើសវនកម្ម (Audit) នៅក្នុងតំបន់គម្រោង និងសម្រេចចិត្តលើកលែងការផ្អាកនៃការលក់ឥណទានកាបូន ក្រោយការធ្វើសវនកម្មកន្លងមកនេះ៕

អត្ថបទដែលជាប់ទាក់ទង