**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំដល់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ អាកប្បកិរិយា សម្តីសមរម្យជៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពអនុគណៈកម្មការទី២ និងបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាអនុប្រធាន សមាជិក នៃអនុគណៈកម្មការទី២ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានរាយការណ៍សង្ខេបអំពីលទ្ធផលការងារអនុវត្តសុវត្ថិភាពចរាចរណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៤នេះ ដោយគ្រោះថ្នាក់កើតឡើងចំនួន ១៥៣៤លើក។ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅពេលយប់មាន ចំនួន៥៥ភាគរយ មានការថយចុះ១៤លើក ស្មើនិង១ភាគរយ អ្នកស្លាប់មានចំនួន៧៩៣នាក់ កើន៣៧នាក់ស្មើនិង៥ភាគរយ មានអ្នករបួសចំនួន២១១៦នាក់ របួសធ្ងន់១២៣៤នាក់កើន៤៤នាក់ស្មើ២ភាគរយ។ កត់សម្គាល់មូលហេតុករណីគ្រោះថ្នាក់បណ្តាលមកពីល្បឿន៤០ភាគរយ មិនគោរពសិទ្ធអាទិភាព២៤ភាគរយ មិនប្រកាន់ស្តាំ៩ភាគរយ ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៧ភាគរយ កត្តាយាន្តយន្ត៤ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង៣ភាគរយ ងងុយគេង១ភាគរយ មិនគោរពសញ្ញាចរាចរណ៍១ភាគរយ អាកាសធាតុ១ភាគរយ និងអ្នកថ្មើរជើង១ភាគរយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បន្តថា ក្នុងនោះករណីគ្រោះថ្នាក់រថយន្តដឹកកម្មករចំនួន៦លើក បណ្តាលឱ្យមានអ្នកស្លាប់១នាក់ របួស១៣៩នាក់ ធ្ងន់៣៤នាក់ គ្រោះថ្នាក់លើផ្លូវល្បឿនលឿនមានចំនួន១១០ករណី ក្នុងនោះនៅពេលយប់៤៤ករណី បណ្តាលឱ្យមានអ្នកស្លាប់៨នាក់ របួស៣០នាក់។

ក្នុងចំណោមសំណុំរឿងទាំងនេះ សមត្ថកិច្ចបានបញ្ជូនទៅកាន់តុលាការ៧៦៨ករណី ដោះស្រាយបញ្ចប់៤ករណី និងបន្តអង្កេត៥១ករណី បញ្ជូនជនល្មើសទៅតុលាការចំនួន៧១នាក់។ក្នុងចំណោមអ្នកស្លាប់រួមមានអ្នកជិះម៉ូតូ៧៩ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាព៦៧ភាគរយ គ្រោះថ្នាក់កើតឡើងច្រើននៅក្នុងរាជធានីភ្នំពេញមានចំនួន៤៥០លើក ខេត្តកណ្តាល១៣០លើក ខេត្តព្រះសីហនុ១២៩លើក។ ភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើនមានចំនួន១១រាជធានីខេត្តគឺ កណ្តាល ស្វាយរៀង សៀមរាប កំពង់ស្ពឺ ត្បូងឃ្មុំ កំពង់ឆ្នាំង ប៉ៃលិន ព្រះសីហនុ បន្ទាយមានជ័យ កែប និងកំពង់ធំ។

លទ្ធផលនៃការរឹតបន្តឹងច្បាប់សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យយាន្តយន្តសរុប៨៤ពាន់២៩២គ្រឿង និងពិន័យយាន្តយន្តសរុប៦៤ពាន់២៩៦គ្រឿងស្មើនិង៧៩ភាគរយ រកឃើញម៉ូតូដែលល្មើស៤៨ពាន់៧០៣គ្រឿងស្មើនិង៧៦ភាគរយ រកឃើញយាន្តយន្តដែលល្មើស១៥ពាន់៥៩៣គ្រឿង រថយន្តធន់ធ្ងន់៧១១គ្រឿងស្មើនិង២៤ភាគរយ។

សមត្ថកិច្ចបានធ្វើការដកពិន្ទុបណ្ណបើកបរលើយាន្តយន្តសរុប៦៩ពាន់៤៨០គ្រឿង ដកពិន្ទុសរុប៣១ពាន់៧៤១ពិន្ទុ ក្នុងនោះមានម៉ូតូដែលល្មើស៥៣ពាន់៩៣៥ករណី ដកពិន្ទុលើម៉ូតូកម្លាំង១២៥សេសេ២០៥៧ពិន្ទុ រថយន្តធន់ស្រាលល្មើស១៥ពាន់៩៩៨ករណីដកពិន្ទុ២៨ពាន់៩៥៦ពិន្ទុ រថយន្តធន់ធ្ងន់ដែលល្មើសចំនួន៩៥៦គ្រឿងដកពិន្ទុ៧៥៤ពិន្ទុ។
បានធ្វើការត្រួតពិនិត្យសារធាតុញៀនលើអ្នកបើកបរចំនួន១៩៦លើក ធ្វើតេស្តសរុប៥៤៤១នាក់ សមត្ថកិច្ចរកឃើញអ្នកដែលមានសាធាតុញៀនចំនួន១៧៩នាក់ ក្នុងនោះអ្នកបើកបររថយន្តធន់ធ្ងន់៩០នាក់ រថយន្តធន់ស្រាល២៨នាក់ ទោចក្រយាន្ត៦០នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគ.ស.ច.គ បានមានប្រសាសន៍ថា អនុគណៈកម្មការទី២ មានតួនាទីភារកិច្ចត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយបើតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានឱ្យដឹងថា ចំនួនគ្រោះថ្នាក់ហាក់មិនមានការថមថយ ដូច្នេះក្នុងនាមក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំយុវជននិងកីឡា បេឡាជាតិរបបសន្តិសុខសង្គម ត្រូវរកវិធីសាស្ត្រដើម្បីឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ដែលក្នុងនោះរួមទាំងចំនួនអ្នកស្លាប់ និងរបួសផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏ថ្លែងអរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានចុះ ក៏ដូចជាធ្វើការផ្សព្វផ្សាយអបរំយ៉ាងសកម្មស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកទៅដល់មូលដ្ឋានសហគម ពិសេសដល់អ្នកបើករថយន្តដឹកកម្មរ និងសូមស្នើសុំឱ្យបន្តសកម្មភាពនេះបន្តទៀត ដើម្បីសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំដល់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ អាកប្បកិរិយា សម្តីសំដៅឱ្យសមរម្យជៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ត្រូវអនុវត្តច្បាប់ប្រកបដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់៕

អត្ថបទដែលជាប់ទាក់ទង