**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា

អភិបាលខេត្តស្ទឹងត្រែង ជួបសំណេះសំណាល​ និងចុះ MOU ជាមួយអគ្គនាយកប្រៃសណីយ៍កម្ពុជា លើសេវាចែកបញ្ញើដល់គោលដៅចុងក្រោយ

ភ្នំពេញ៖ ដើម្បីឆ្លើយតបនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជម្រុញការផ្តល់សេវាសាធារណៈឱ្យកាន់ តែល្អប្រសើរនិងជួយសម្រួលបន្ទុកចំណាយពេលពេលវេលារបស់ប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈនៅរដ្ឋបាលខេត្តតាមរយៈអង្គភាពច្រកចេញចូលតែមួយ ដោយប្រៃសនីយ៍កម្ពុជា និងរដ្ឋបាលខេត្តស្ទឹងត្រែងបានយល់ព្រមបង្កើតអនុស្សារណៈយោគយល់ដើម្បីសហការក្នុងការផ្តល់សេវាប្រៃសណីយ៍(សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) ជូនដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការក្នុងការប្រើប្រាស់ សេវាបញ្ញើរបស់ប្រៃសណីយ៍កម្ពុជា។

ការសំណេះសំណាលរវាងលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគាំទ្រទាំងស្រុង នូវការចុះអនុស្សារណៈនេះ ក្នុងគោលបំណងកិច្ចសហប្រតិបត្តិការសេវាប្រៃសណីយ៍នូវឯកសាររដ្ឋបាលពីរដ្ឋបាលខេត្ត តាមរយៈអង្កភាពចេញចូលតែមួយរបស់ខេត្ត ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ រវាងរដ្ឋបាលខេត្តនិងប្រៃសណីយ៍កម្ពុជា ។

អនុស្សារណៈនៃការយោគយល់នេះ មានវិសាលភាពអនុវត្តចំពោះតែកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវា ប្រៃសណីយ៍ជូនប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈពីច្រកចេញចូលតែមួយរបស់ខេត្តតាមការស្ម័គ្រចិត្តរបស់ អតិថិជនតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា
នៅក្នុងឱកាសសំណេះសំណាលដើម្បីសុំការគាំទ្រពីឯកឧត្តមអភិបាលខេត្ត ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខា អនុស្សារណៈយោគយល់ ជាមួយរដ្ឋបាលខេត្ត និងចុះហត្ថលេខាអនុស្សារណៈយោគយល់ជាមួយរដ្ឋបាលក្រុងស្ទឹងត្រែង៕

អត្ថបទដែលជាប់ទាក់ទង