**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ប្រកាសចូលកាន់តំណែង លោក ទៀ សុរៈឆ័យ ជាអភិបាលរងខេត្តកោះកុង

ភ្នំពេញ៖ ឯកឧត្តម អ៊ុត​ សំអន រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម​ អភិ​សន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នាព្រឹក​ថ្ងៃទី១៣​ ខែកញ្ញា ឆ្នាំ២០២៤ ​បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយក-អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងមន្ត្រីនៃសាលាខេត្តទាំងអស់ ព្រមទាំងកងកម្លាំងទាំងបីប្រភេទផងដែរ ។

ក្នុងឱកាសនោះលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានសំដែងការអប់អរសាទរ លោក ទៀ សុរៈឆ័យ ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាល បានផ្តល់សេចក្តីទុកចិត្តតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

ឯកឧត្តម អ៊ុត សំអន បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់ លោកអភិបាលរងខេត្តថ្មី ដែលទើបប្រកាសចូលកាន់មុខតំណែង នាពេលនេះ ត្រូវបន្តប្រពៃណីល្អ ក្នុងការចូលរួមសហការ ដឹកនាំ គ្រប់គ្រង ចាត់ចែង និងអនុវត្តតួនាទី ភារកិច្ចរបស់ ខ្លួនឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញ ជាបន្តបន្ទាប់ និងខិតខំចូលរួមបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ជាមួយគ្នានោះលោក ទៀ សុរៈឆ័យបានធ្វើការប្តេជ្ញាចិត្តថា ការពារឱ្យខាងតែបានគុណតម្លៃ សន្តិភាព និងស្ថេរភាព នយោបាយ ដោយខិតខំអនុវត្តឱ្យ បានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគត្តិយុត្តិជាធរមាន និងគោលការណ៍ណែនាំ នានារបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ គោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ កម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ជាចតុ កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោក ទៀ សុរៈឆ័យ លើកឡើងថា នឹងខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរបស់ ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត កោះកុង ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាឱ្យបានល្អ ដើម្បីចូលរួមពង្រឹងការគ្រប់គ្រង និង ដឹកនាំប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ ក្រោមជាតិ ។ និង ចូលរួមទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានា ទាំងឡាយដែលធ្វើឱ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ចូលរួមចំណែកលើកកំពស់ជីវភាពរស់នៅ សុខមាលភាព ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

អភិបាលរងខេត្តកោះកុងថ្មីរូបនេះ នឹងចូលរួមរៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត ពិសេសការរៀបចំកែលំអរ សោភ័ណភាព ទីក្រុង និងទីប្រជុំជនធានាឱ្យបាននូវបរិស្ថានល្អ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច សង្គម លើកស្ទួយជីវភាពរស់នៅប្រកបដោយវិបុលភាព ផាសុខភាព សុខមាលភាពជូន ប្រជាជនទូទាំងខេត្តប្រកបដោយចីរភាព និងបរិយាប័ន្ន។ ជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថេរភាពនយោបាយ និងភាពសុខដុមនីយកម្ម ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ។ និងយកចិត្តទុកដាក់ អនុវត្តការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ផែនការ អភិវឌ្ឍរយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន ៕

អត្ថបទដែលជាប់ទាក់ទង