**ស្នងការរាជធានីភ្នំពេញ ថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលសហការគ្នាបានល្អ ក្នុងការការពារក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A ទាំង ១១៩នាក់ នៅខេត្តព្រៃវែង**អ៊ីរ៉ង់បដិសេធបេសកជនដែលបានជួបប្រជុំសម្ងាត់ជាមួយលោក Elon Musk**អ៊ីស្រាអែល​បាន​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អំឡុង​ការ​វាយ​ប្រហារកាលពី​ខែ​តុលា**Apple ដកប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋរបស់អាមេរិកចេញពី AppStore ក្នុងប្រទេសរុស្ស៊ី**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ**ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ**​លោក កើត ឆែ៖ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជិត ៣លាននាក់**ប្រេសុីល រៀបចំពង្រឹងសន្តិសុខ មុនកិច្ចប្រជុំកំពូល G20 នៅដេីមសប្តាហ៍ក្រោយ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច**ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសអូទ្រីសចាប់ពីថ្ងៃសៅរ៍**UN ព្រមានអំពើហិង្សាប្រដាប់អាវុធធ្វើឲ្យវិបត្តិមនុស្សធម៌នៅស៊ូដង់កាន់តែយ៉ាប់យឺន**អ៉ីរ៉ង់ គាំទ្រលីបង់​ឲ្យចរចារកកិច្ចព្រមព្រៀបទឈប់បាញ់​ ជាមួយអ៉ីស្រាអែល**ឯកឧត្ដម ប៊ូ ជុំសេរី៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ស ខេង អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ចិន នឹងកម្ទេចរាល់ការឈ្លានពានរបស់បរទេស ចូលទៅក្នុងទឹកដីអធិបតេយ្យភាពខ្លួន រួមទាំងសមុទ្ទចិនខាងត្បូង

ប៉េកាំង៖ ចិននឹងកម្ទេចរាល់ការឈ្លានពានរបស់បរទេស ចូលទៅក្នុងទឹកដីអធិបតេយ្យភាពរបស់ខ្លួន រួមទាំងនៅក្នុងសមុទ្ទចិនខាងត្បូងផងដែរ។ នេះបើតាមការអះអាងដោយមន្ត្រីយោធាជាន់ខ្ពស់របស់ចិន កាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែកញ្ញា នៅខាងក្រៅវេទិកាការពារជាតិ។

លោកឧត្តមសេនីយ៍ឯក ហ៊ី ឡី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖«យើងសង្ឃឹមថា សមុទ្ទចិនខាងត្បូងនឹងនៅតែជាសមុទ្ទសន្តិភាព»។ ប៉ុន្តែលោក បានព្រលយពាក្យថា៖«ប្រសិនបើសហរដ្ឋអាម៉េរិកលេងល្បិចយកប្រទេសក្នុងតំបន់ជាកូនអ៊ុក ក្នុងការបង្ករជម្លោះ នោះយើងក្នុងនាមជាកងទ័ពរំដោះប្រជាជនចិន [..] មិន​មាន​ការ​អត់ធ្មត់​ណា​មួយឡើយ»។ មន្រ្តីយោធាចិនជាន់ខ្ពស់រូបនេះ បានបន្ថែមថា៖«យើងជាកងទ័ពរំដោះប្រជាជនចិន នឹងដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវការទន្ទ្រានលុកលុយដោយអរិភាពរបស់បរទេសមកលើសិទ្ធិ និងផលប្រយោជន៍ដែនដី អធិបតេយ្យភាព និងដែនសមុទ្ទរបស់ប្រទេសចិន ដោយមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ឆន្ទៈដ៏មុតមាំ សមត្ថភាពរឹងមាំ និងមធ្យោបាយដ៏មានប្រសិទ្ធភាព»។

លើសពីនេះ លោកឧត្តម​សេនីយ៍​ឯករូបនេះ បាន​សង្កត់ធ្ងន់​ថា៖«ដំណោះស្រាយ​ចំពោះ​ភាព​តាន​តឹង​ទាំង​នោះ អាស្រ័យ​លើ​សហរដ្ឋ​អាម៉េរិក[..]។ យើងចង់ឱ្យសហរដ្ឋអាម៉េរិករួមចំណែកបន្ថែមទៀតដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក»។ មហាអំណាចពិភពលោកទាំង២ [សហរដ្ឋអាម៉េរិក និងចិន] បានប៉ះទង្គិចគ្នាជារឿយៗ ជុំវិញវិធីសាស្ដ្រអះអាងកាន់តែខ្លាំងឡើងរបស់រដ្ឋធានីប៉េកាំងនៅក្នុងតំបន់ដែនសមុទ្ទមានជម្លោះ រួមទាំងសមុទ្ទចិនខាងត្បូងផងដែរ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នាវារបស់ចិន បានប្រឈមមុខដាក់គ្នាយ៉ាងតឹងតែងជាមួយនាវាហ្វីលីពីននៅក្នុងដែនទឹក ដែលរដ្ឋធានីប៉េកាំងទាមទារស្ទើរតែទាំងស្រុង បើទោះបីជាតុលាការអន្តរជាតិសម្រេចថាការអះអាងរបស់យក្សកំណាចអាស៊ីមួយនេះ មិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង