**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ

ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី នាខែក្រោយ

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែកញ្ញាថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅខែក្រោយ សម្រាប់កិច្ចប្រជុំកំពូលនៃប្លុកសេដ្ឋកិច្ចកំពុងអភិវឌ្ឍ BRICS ជាដំណើរទស្សនកិច្ចលើកទីពីររបស់លោក ចាប់់តាំងពីវិមានក្រឹមឡាំង បញ្ជូនកងទ័ពឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។

លោក វ៉ាង បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងសេន ពេទឺស្ប៊ើគ (Saint Petersburg) ហើយអ្នកទាំងពីរបានសាទរចំពោះទំនាក់ទំនងរវាងប្រទេសកុម្មុយនីស្ដទាំងពីរ។ លោក វ៉ាង បានប្រាប់លោក ពូទីនថា លោក ស៊ី បានទទួលយកការអញ្ជើញរបស់លោក ពូទីន ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុងកាហ្សាន់ក្នុងខែតុលា។ ប្រមុខការទូតចិនរូបនេះ ក៏បានប្រកាសអំពីការជឿទុកចិត្តគ្នាទៅវិញទៅមកដ៏រឹងមាំ និងមិត្តភាពដ៏ជ្រាលជ្រៅ រវាងលោកពូទីន និងលោកស៊ី។

ទន្ទឹមនឹងនោះ លោក ពូទីន បានប្រកាសថា ពួកគេក៏នឹងមានកិច្ចប្រជុំទ្វេភាគីនៅទីក្រុងកាហ្សាន់ ដើម្បីពិភាក្សាពីទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនងរុស្ស៊ី និងចិនផងដែរ។ កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា នៅទីក្រុងកាហ្សាន់ ភាគនិរតីនៃប្រទេសរុស្ស៊ី ដែលជាអ្វីដែលវិមានក្រឹមឡាំងសង្ឃឹមថា នឹងមានឱកាសពង្រីកឥទ្ធិពលរបស់ខ្លួន និងបង្កើតសម្ព័ន្ធភាពសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ ជាពិសេសជាមួយយក្សសេដ្ឋកិច្ច និងយោធាចិន។ រុស្ស៊ី​បាន​ពឹង​ផ្អែក​ផ្នែក​សេដ្ឋកិច្ច​លើ​ប្រទេស​ចិន​កាន់​តែ​ខ្លាំង​ឡើង ខណៈ​ទណ្ឌកម្ម​របស់​លោក​ខាង​លិច ​បាន​កាត់​បន្ថយ​សិទ្ធិរបស់រុស្ស៊ី ក្នុងការ​ចូល​ប្រើប្រាស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​ច្រើន។

ការកើនឡើងពាណិជ្ជកម្មរបស់ចិនជាមួយរុស្ស៊ី សរុបទឹកប្រាក់២៤០ពាន់លានដុល្លារកាលពីឆ្នាំមុន បានជួយប្រទេសយក្សនុយក្លេអ៊ែរកាត់បន្ថយនូវផលប៉ះពាល់ដ៏អាក្រក់បំផុតពីការដាក់ទណ្ឌកម្មរបស់ពួកបស្ចិមប្រទេស។ រដ្ឋធានីមូស្គូ បានបង្វែរការនាំចេញថាមពលរបស់ខ្លួនភាគច្រើនទៅកាន់ប្រទេសចិន ហើយពឹងផ្អែកលើក្រុមហ៊ុនចិនក្នុងការនាំចូលគ្រឿងបន្លាស់បច្ចេកវិទ្យាខ្ពស់សម្រាប់ឧស្សាហកម្មយោធារុស្ស៊ី ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ កាល​ពី​ខែ​មុន លោក ពូទីន បាន​លើកឡើង​ថា ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​របស់​រុស្ស៊ី​ជាមួយ​នឹង​ប្រទេស​ចិន ​គឺ​ជាលទ្ធផលប្រកបដោយផ្លែផ្កា ខណៈ​​លោក​បាន​ស្វាគមន៍​នាយករដ្ឋមន្ត្រី​ចិន លី ឈាង មក​កាន់​វិមាន​ក្រឹមឡាំង។

គួរជម្រាបជូនថា សម្ព័ន្ធ BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ថ្មីៗនេះបានពង្រីកទំហំរបស់ខ្លួន បច្ចុប្បន្ន រួមមាន៖ ប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអេមីរ៉ាត់អារ៉ាប់រួម។ BRICS មាន​គោលបំណង​ពង្រីក​សំឡេង​នៃ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ធំៗ ដើម្បី​ទប់ទល់​នឹង​តុល្យភាព​លំដាប់​ពិភពលោក​ ​ដឹកនាំ​ដោយ​លោកខាងលិច។ សមាជិកស្ថាបនិករបស់ខ្លួន បានអំពាវនាវឱ្យមានសណ្តាប់ធ្នាប់ពិភពលោកកាន់តែយុត្តិធម៌ និងកំណែទម្រង់ស្ថាប័នអន្តរជាតិដូចជាអង្គការសហប្រជាជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង