**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអនុគ្រោះទោស និងការផ្ទេរអនីតិជនទំនាស់នឹងច្បាប់ ពីមណ្ឌលអប់រំកែប្រែទៅមណ្ឌលយុវនីតិសម្បទា ដើម្បីពង្រឹងយន្តការអប់រំកែប្រែអនីតិជនទំនាស់នឹងច្បាប់ និងជាការគិតគូរដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ**កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បន្តឃាត់ខ្លួនក្រុមទំនើង ដែលបង្កសកម្មភាពធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាច្រើននាក់**សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់**ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម រៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

វៀតណាម នឹងផ្តោតលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ដើម្បីធានាសន្តិសុខថាមពលជាតិ និងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច

ហាណូយ៖ វៀតណាមនឹងផ្តោតលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ដើម្បីធានាសន្តិសុខថាមពលជាតិ និងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។ នេះបើយោងតាមឯកសាររបស់ការិយាល័យរដ្ឋាភិបាល។ ការណ៍នេះ កើតឡើងស្របពេលដែលរុស្ស៊ីនឹងផ្តល់ជំនួយដល់វៀតណាមអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរ។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជាមជ្ឈមណ្ឌលឧស្សាហកម្មក្នុងតំបន់ ដែលពឹងផ្អែកខ្លាំងលើធ្យូងថ្មសម្រាប់ផលិតថាមពល។ យ៉ាងណាឥឡូវ ប្រទេសជាប់របងផ្ទះកម្ពុជាមួយនេះ កំពុងស្វែងរកការជំរុញនៃការផលិតថាមពលស្អាតរបស់ខ្លួន ដើម្បីសម្រេចបាននូវគោលដៅកាបូនសូន្យសុទ្ធត្រឹមឆ្នាំ២០៥០។«ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងធ្វើការស្រាវជ្រាវលើបទពិសោធអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែររបស់ប្រទេសផ្សេងៗ និងធ្វើសំណើ ដើម្បីអភិវឌ្ឍថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសវៀតណាម»។ នេះបើយោងតាមឯកសារដែលបានចុះផ្សាយកាលពីថ្ងៃទី១២កញ្ញា។

ឯកសារបង្ហាញថា វៀតណាមមានគោលដៅបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួនចន្លោះពី១២ភាគរយ ទៅ១៥ភាគរយក្នុងមួយឆ្នាំ ដើម្បីធានាសន្តិសុខថាមពលជាតិ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧ភាគរយ។ សំណើអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ នឹងត្រូវដាក់ជូនការិយាល័យនយោបាយ ដែលជាស្ថាប័នសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសវៀតណាម ដើម្បីត្រួតពិនិត្យ បើទោះបីជាមិនមានការកំណត់ពេលវេលាជាក់លាក់ណាមួយក៏ដោយ។

គួររំឭកថា មហាអំណាចនុយក្លេអ៊ែររុស្ស៊ីបានផ្តល់ជំនួយដល់ប្រទេសវៀតណាម ក្នុងការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅកាន់រដ្ឋធានីហាណូយ កាលពីពេលថ្មីៗនេះ។ ប្រទេសវៀតណាម មិនមានរោងចក្រថាមពលនុយក្លេអ៊ែរទេ ហើយបានលុបចោលគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរលើករបស់ខ្លួននៅឆ្នាំ២០១៦ បន្ទាប់ពីគ្រោះមហន្តរាយហ្វូគូស៊ីម៉ា នៅប្រទេសជប៉ុន និងដោយសារបញ្ហាថវិកា។ ប៉ុន្តែប្រសិនបើ វៀតណាមសម្រេចបាននូវរោងចក្រថាមពលនុយក្លេអ៊ែរ មែននោះ កូននាគតូច មួយនេះ នឹងក្លាយជានាគរាជអាស៊ីអាគ្នេយ៍ដ៏គួរឱ្យព្រួយបារម្ភ ពីសំណាក់បងធំអាស៊ាន[ឥណ្ឌូណេស៊ី]មិនខាន៕

អត្ថបទដែលជាប់ទាក់ទង