កម្មករខ្មែរធ្វើការនៅប្រទេសថៃម្នាក់ស្លាប់ ដោយសារបាក់រលំរថយន្តស្ទូចដ៏ធំមួយនៅការដ្ឋានសំណង់នៃគម្រោងខុនដូ ក្នុងសង្កាត់ Muang
ណាក់ខុនសាវ៉ាន់៖ ការស៊ើបអង្កេតកំពុងដំណើរការលើករណីបាក់រលំរថយន្តស្ទូចដ៏ធំមួយនៅការដ្ឋានសំណង់នៃគម្រោងខុនដូមួយក្នុង សង្កាត់ Muang កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឲ្យកម្មករខ្មែរម្នាក់ស្លាប់ និងខូចខាតផ្ទះចំនួន ៨ខ្នងនៅក្បែរនោះ។
រថយន្តស្ទូចមានទម្ងន់ប្រហែល ៨តោន បានដួលរលំនៅវេលាម៉ោងប្រហែល៣និង៣០នាទីរសៀល ខណៈកំពុងប្រើដើម្បីលើកសម្ភារសំណង់ ទៅកាន់ជាន់ទី៤ នៃគម្រោងខុនដូកម្ពស់ ១៩ជាន់ ស្ថិតនៅបរិវេណហាង Central Department Store Nakhon Sawan ក្នុង tambon Nakhon Sawan Tok។
អ្នកបើកបររថយន្តស្ទូចអាយុ៣៣ឆ្នាំម្នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណ ថាឈ្មោះ ឡឹម ពេជ្រ បានស្លាប់ក្នុងហេតុការណ៍នេះ។
ការដួលរលំរថយន្តស្ទូចក៏បានធ្វើឱ្យខូចខាតផ្ទះចំនួន ៨ខ្នង នៅក្នុងសហគមន៍ Bang Rao Rakkanjing ជាមួយនឹងកំទេចកំទី រួមទាំងបំណែកដែក និងក្បឿង ធ្លាក់លើរថយន្តចំនួន ៣គ្រឿង។