**ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រទៅដល់បរិស្ថាន និងជីវភាពរបស់សហគមន៍តំបន់ការពារធម្មជាតិខ្នងផ្សារ**អភិបាលខេត្តកំពង់ធំ៖ លទ្ធផលការងារសុខាភិបាលដែលសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅនេះ មានការរីកចម្រើនគួរឱ្យកត់សំគាល់**ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន៖ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ**UN ចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា**អភិបាលខេត្តកំពង់ចាម អះអាងថា សំណង់ទ្វារទឹកព្រែកតាយី ដែលមានលិទ្ធភាពស្តុកទឹកបានជាង ៤០ម៉ឺន ម៉ែត្រគូប នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារសន្តិសុខតាមបណ្ដោយព្រំដែននៃរដ្ឋបាលខេត្តជាប់ព្រំដែនវៀតណាម ថៃ និងឡាវ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន ជូនអង្គភាព តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ**ផ្លូវជាតិលេខ១ (ភ្នំពេញ-ស្វាយរៀង-បាវិត) ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចយ៉ាងសំខាន់!**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ថៃ និងប្រទេសឡាវ ស្តីពីការងារសន្តិសុខតាមព្រំដែន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**ធនាគារជាតិនៃកម្ពុជា ជូនដំណឹង​ស្តីពី​ ការដាក់ឱ្យដំណេីរការសេវាអេឡិចត្រូនិច​ សម្រាប់ធុរកិច្ច​ សម្រាប់ការស្នេីសុំអាជ្ញាបណ្ណអាជីវកម្មប្តូរប្រាក់**អាណិតណាស់! ផ្លូវចិត្តប៉ះទង្គិច ព្រោះសម្តីមនុស្សជុំវិញខ្លួន**ការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានចាប់ខ្លួន អ្នកគ្រប់គ្រងម្នាក់នៃទីផ្សារជួញដូរ crypto ទៅតាមសំណើពីសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទសមគំនិត ក្នុងការលាងលុយកខ្វក់**មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងបាននិយាយថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងទទួលយកដោយអ៊ុយក្រែន នឹងជួយដល់ទីក្រុង Kyiv ដោយផ្តល់ការសម្រាកដល់យោធារបស់ខ្លួន**លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មានដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤**បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា**សំណួររបស់លោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃប.ស.ស.**រុស្ស៊ីនិយាយថា ខ្លួនបានដណ្តើមយកទីក្រុងសំខាន់ក្នុងតំបន់ Kursk មកវិញ ខណៈដែលលោក Trump និយាយថាសន្តិភាពគឺអាស្រ័យលើរុស្ស៊ី!**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម

អភិបាលខេត្តតាកែវ ច្រានចោលការលើកឡើងថា មានការបង្ខិតបង្គោលព្រំដែន នៅច្រកទ្វាអន្តរជាតិព្រំដែនភ្នំដិន

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា មានការបង្ខិតបង្គោលព្រំដែនជាង ១ពាន់ម៉ែត្រ នៅច្រកទ្វាអន្តរជាតិភ្នំដិន ស្ថិតនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តមអភិបាលខេត្តតាកែវ បានលើកឡើងបន្ថែមថា ការចោទប្រកាន់នេះ គឺជារឿងមិនពិតនោះទេ។ ស្ថានភាពបង្គោលព្រំដែនលេខ២៧៥ នៅច្រកទ្វាអន្តរជាតិជាតិភ្នំដិន គឺនៅដដែល គ្មានការដក ឬបង្ខិតបង្គោល ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះទេ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងបន្តថា បន្ទាប់ពីមានការចោទប្រកាន់របស់ក្រុមប្រឆាំងថា មានការបង្ខិតបង្គោលព្រំដែន នៅច្រកទ្វាអន្តរជាតិភ្នំដិន មានក្រុមអង្គការសង្គមស៊ីវិល ក្រុមយុវជន និងក្រុមជំនួយការរបស់ថ្នាក់ដឹកនាំ បានចុះទៅដល់ទីតាំងបង្គោលព្រំដែនលេខ២៧៥ ហើយបានជួបជាមួយអាជ្ញាធនិងសមត្ថកិច្ចដែលឈជើង នៅច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិន និងបានឃើញដោយផ្ទាល់បង្គោលព្រំដែន គឺមិនមានការបង្ខិតបង្គោលអ្វីទាំងអស់។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមប្រឆាំងដែលនៅតែមិនជឿថា មិនមានការបង្ខិតបង្គោលព្រំដែននៅច្រកទ្វាអន្តរជាតិភ្នំដិន សូមទាក់ទងមកអាជ្ញាធខេត្ត ហើយអាជ្ញាធនិងជូនពួកគាត់ចុះទៅពិនិត្យមើលដល់ទីតាំងបង្គោលលេខ ២៧៥នៅច្រកទ្វាព្រំដែន ដោយការធ្វើដំណើរ និងការហូបចុកអាជ្ញាធខេត្តតាកែវ ជាអ្នករ៉ាប់រងថ្លៃចំណាយទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង