**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

គណៈប្រតិភូខេត្តកណ្តាល អញ្ជើញជួបសម្តែងការគួរសមជាមួយគណៈប្រតិភូខេត្តអានហ៊ុយ នៃប្រទេសចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជួបសម្តែងការគួរសមជាមួយគណៈប្រតិភូខេត្តអានហ៊ុយ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីលោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជាច្រើនរូបផងដែរ។

ក្នុងជំនួបសម្តែងការគួរសម ជាមួយគណៈប្រតិភូខេត្តអានហ៊ុយ នៃសាធារណរដ្ឋប្រជាមានិតចិន លោក ណុប ដារ៉ា អភិបាលរងខេត្ត បានជម្រាបជូនថា៖ខេត្តកណ្តាល មានសក្តានុពលលើការវិនិយោគក្នុងវិស័យឧស្សាហកម្ម កាត់ដេរ វាយនភ័ណ្ឌ ដោយក្នុងនោះ ខេត្តកណ្តាល ជាខេត្តទី៣ ក្នុងចំណោម ២៥រាជធានីខេត្ត ដែលមានការអភិវឌ្ឍ លើវិស័យរោងចក្រ សហគ្រាស ការបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋ ខេត្តកណ្តាលមានរោងចក្រ សហគ្រាសសរុបចំនួន ៤៨៣ទីតាំង ជាមួយគ្នានេះក៏នៅមានគម្រោងសាងសង់ផ្លូវ និងស្ពានសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសិក្សា និងអនុម័តក្នុងការអនុវត្តគម្រោងរួច ក្នុងនោះមាន គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅក្រុងអរិយក្សត្រ, ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តសៀមរាប និងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិត ឆ្លងចូលទៅដល់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលផ្លូវសំខាន់ទាំងនេះត្រូវសាងសង់ដោយឆ្លងកាត់ភូមិសាស្ត្រខេត្តកណ្តាលទាំងអស់។

លោកអភិបាលរងខេត្ត បានបន្តថា ខេត្តកណ្ដាលនឹងមានព្រលានយន្តហោះ ខ្នាត F4 លើផ្ទៃដី ២៦០០ហិកតា ដែលគ្រោងនឹងដំណើរការផ្លូវការ នាឆ្នាំ២០២៥ ដែលអាចទទួលអ្នកដំណើរបានជាង ១៥លាននាក់ និងអាចឈានទទួលអ្នកដំណើររហូតដល់ ៤៥លាននាក់ ក្នុងឆ្នាំ២០៥០ ជាពិសេសនៅពេលដែលអាកាសយានដ្ឋាននេះ សាងសង់រួចរាល់ ក៏នឹងមានគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរណបជាច្រើនទៀត ដូចជា គម្រោងផ្លូវរថភ្លើងក្រោមដី (Metro Train) ឬគម្រោងរថភ្លើងលើអាកាស (Sky Train). ប្រព័ន្ធដឹកជញ្ជូនរថយន្តសាធារណៈ (Public Bus) ជាដើម។ ស្ពានតភ្ជាប់ពីភ្នំពេញ ទៅក្រុងអរិក្សត្រ ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ហើយគម្រោងទីក្រុង រណប នៅក្រុងអរិយក្សត្រ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលទើបបើកការដ្ឋានសាងសង់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគម្រោងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងតាខ្មៅផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង