ក្រសួងមុខងារសាធារណៈ ចេញសេចក្តីណែនាំ ដល់បេក្ខជនក្នុងពេលប្រឡងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ ចេញសេចក្តីណែនាំ ដល់បេក្ខជនក្នុងពេលប្រឡងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា ដោយបេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា លើវិញ្ញាសាសរសេរលើកទី២ សម័យប្រឡងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ត្រូវគោរព និងអនុវត្តតាមការណែនាំដូចតទៅ៖
– ត្រូវចូលមកមណ្ឌលប្រឡង ដោយយកភ្ជាប់ជាមួយនូវសលាកបត្រឯកត្តជន និងអត្តសញ្ញាណប័ណ្ណ ឬ ឆាយា (ព្រះសង្ឃ) ឬលិខិត សម្គាល់ខ្លួន (លិខិតបញ្ជាក់ផ្លូវការ) ព្រមទាំងប៊ិកខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង។
– ហាមយកជាប់ជាមួយនូវឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ (កុំព្យូទ័រ ទូរស័ព្ទ នាឡិកាឆ្លាតវៃ…)។ គណៈកម្មការរៀបចំ ការប្រឡងប្រជែងមិនទទួលខុសត្រូវរក្សាទុកនូវឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ។ ករណីមកយឺតម៉ោង “តិចជាង ១៥នាទី បន្ទាប់ពីការចាប់ផ្តើមវិញ្ញាសា ត្រូវសុំការអនុញ្ញាតពីប្រធានមណ្ឌលប្រឡងជាមុន ទើបអាច
ចូលប្រឡងបាន និងប្រគល់សន្លឹកកិច្ចការប្រឡងតាមម៉ោងកំណត់។ ការមកយឺតយ៉ាវ “លើស ១៥នាទី” បន្ទាប់ពីការចាប់ផ្តើម
វិញ្ញាសា មិនអនុញ្ញាតឱ្យចូលប្រឡងដាច់ខាត។ – អវត្តមានមិនបានប្រឡងវិញ្ញាសាពេលទី១ នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រឡងវិញ្ញាសាពេលទី២ ឡើយ។ – មិនត្រូវចូលបន្ទប់ប្រឡងមុនពេលហៅឈ្មោះ ត្រូវអង្គុយតាមលេខតុដែលបង្ហាញ ត្រូវសរសេរឈ្មោះ និងលេខតុលើក្បាលសន្លឹកកិច្ចការ ប្រឡងតាមការណែនាំរបស់អនុរក្ស និងប្រគល់សន្លឹកកិច្ចការប្រឡងដល់អនុរក្សវិញ ទោះបីជាក្រដាសប្រឡងគ្មានសរសេរចម្លើយ ឬដំណោះស្រាយអ្វីក៏ដោយ។ ការមិនប្រគល់សន្លឹកកិច្ចការប្រឡងដល់អនុរក្ស ចាត់ទុកអវត្តមាន។ មិនត្រូវសរសេរក្នុងសញ្ញាខ្វែងនៃគ្រប់ទំព័រសន្លឹកកិច្ចការប្រឡង និងមិនត្រូវធ្វើគំនូសសញ្ញាធ្វើឱ្យដឹងអាគតដ្ឋាននៃសន្លឹកកិច្ចការប្រឡងឡើយ។ – មិនត្រូវធ្វើសកម្មភាពលួចចម្លងតាមគ្រប់រូបភាព ប៉ុនប៉ងលួចចម្លង ឬ ចែករំលែកព័ត៌មានដល់អ្នកដទៃ។
– បេក្ខជនត្រូវដឹងអំពីសញ្ញាជួង៖
+ជួងទី១៖ ចូលបន្ទប់ប្រឡងបំពេញក្បាលសន្លឹកកិច្ចការប្រឡង
+ជួងទី២៖ ចាប់ផ្តើមធ្វើវិញ្ញាសា
+ជួងទី៣៖ រំឭកថានៅសល់ ១៥នាទីទៀត ដល់ម៉ោងត្រូវប្រមូលសន្លឹកកិច្ចការប្រឡង
+ដួងទី៤៖ ប្រគល់សន្លឹកកិច្ចការប្រឡងឱ្យអនុរក្សជាកំហិត។
បេក្ខជនដែលមិនគោរពប្រតិបត្តិតាមការណែនាំខាងលើ ឬគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយស បូរណភាពរូបរាងកាយមន្ត្រីមានសមត្ថកិច្ចទាំងក្នុងបន្ទប់ប្រឡង និងក្រៅបន្ទប់ប្រឡង នឹងត្រូវបញ្ឈប់មិនឱ្យប្រឡងជាបន្ទាន់ក្នុងសម័យប្រឡងដែលកំពុងប្រព្រឹត្តនេះ និងហាមឃាត់មិនឱ្យចូលរួមប្រឡងប្រជែងក្នុងការជ្រើសរើសមន្ត្រីរាជការ ព្រមទាំងទទួលខុសត្រូវតាមវិធានច្បាប់ជាធរមាន។ គណៈមេប្រយោគ មានជំនឿយ៉ាងមុតមាំចំពោះស្មារតីទទួលខុសត្រូវ និងចូលរួមថែរក្សាឱ្យបាននូវភាពរលូននៃដំណើរការប្រឡង របស់បេក្ខជន៕