ក្រសួងធនធានទឹកជូនដំណឹងស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ។
ក្រសួងបញ្ជាក់ថា ក្នុងកំឡុងពេលជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើក្នុងប្រទេសកម្ពុជានឹងហក់ឡើងជាបន្តបន្ទាប់ផងដែរ ហើយនឹងហូរចូលតាមព្រែកនិងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ៕