ព្រឹទ្ធសភាកម្ពុជា សម្តែងការខកចិត្តជាខ្លាំងចំពោះការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌និងគ្មានមូលដ្ឋានរបស់ ក្រសួងរតនាគារនៃសហរដ្ឋអាមេរិក ទៅលើសមាជិកព្រឹទ្ធសភា ឯកឧត្តម លី យ៉ុងផាត់
ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា សម្តែងនូវការខកចិត្តជាខ្លាំងចំពោះការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌និងគ្មានមូលដ្ឋានរបស់ ក្រសួងរតនាគារនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទៅលើសមាជិកព្រឹទ្ធសភា ឯកឧត្តម លី យ៉ុងផាត់ រួមទាំងក្រុមហ៊ុនឧបសម្ព័ន្ធ L.Y.P. Group Co., LTD និងអាជីវកម្ម៤ផ្សេងទៀត ដែលពាក់ព័ន្ធ។
ព្រឹទ្ធសភាកម្ពុជាបានចាត់ទុកថា ការចោទប្រកាន់ដោយគ្មានព័ត៌មានជាក់លាក់អំពីការបង្ខិតបង្ខំពលកម្មភ្ជាប់ទៅនឹងការ វិនិយោគបោកប្រាស់តាមប្រព័ន្ធអនឡាញ គឺជាការសម្រេចចិត្តផ្អែកលើហេតុផលនយោបាយ និងដើរផ្ទុយ ទៅនឹងការខិតខំកែលំអទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី៕