**លោក Ding Xuexiang ឧបនាយករដ្ឋមន្រ្តីចិនគូសបញ្ជាក់នៅពេលចុះត្រួតពិនិត្យការងារនៅខេត្ត Hainan ថា ត្រូវជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលប្រកបដោយលក្ខណៈពិសេសចិនដើម្បីបង្កើតជាច្រកទ្វារដ៏សំខាន់សម្រាប់ជំរុញការបើកទូលាយចំពោះបរទេសក្នុងយុគសម័យថ្មី**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ក្រោមប្រធានបទ «បណ្តុះទេពកោសល្យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន**អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)**សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា**លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា

ADB ជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅអព្យក្រឹតកាបូន នៅឆ្នាំ២០៥០

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោកជំទាវ Fitima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ លើកទី៦ (GMS EMM-6) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ ចំនួនពីរលើក និងវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំ GMS EMM-6  នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា។

សម្ដេចធិបតីបានអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំ GMS EMM-6 ដែលនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ GMS សម្រាប់អនាគតកាន់តែបៃតង និងចីរភាព។

សម្ដេចធិបតីបានអរគុណធនាគារ ADB ដែលបានជួយគាំទ្រដល់ប្រទេស GMS និងកម្ពុជា និងបានសម្របសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងកិច្ចប្រឹងប្រែងការពារបរិស្ថាន និងចីរភាព ព្រមទាំងគូសបញ្ជាក់ថា បញ្ហាបរិស្ថាន គឺជាការប្រឈមរួម ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ។

ជាមួយគ្នានេះ សម្ដេចធិបតីបានលើកឡើងអំពីគោលនយោបាយ អាទិភាព និងគំនិតផ្តួចផ្តើមជាច្រើនរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារបរិស្ថាន ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន ដែលមានដូចជា គោលនយោបាយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៅឆ្នាំ២០៣០ យុទ្ធនាការដាំដើមឈើ១លានដើមក្នុងមួយឆ្នាំ ការបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណថ្មីដល់រោងចក្រផលិតថាមពលដើរដោយធ្យូងថ្ម និងការដាក់ចេញនូវគោលនយោបាយជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ជាដើម។

លោកជំទាវ Fitima Yasmin បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមប្រកបដោយបរិយាប័ន្ន និងមានភាពធន់នឹងអាកាសធាតុ ដែលតាមរយៈគំនិតផ្តួចផ្តើមទាំងនោះ លោកជំទាវជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ខាងមុខ។

លោកជំទាវក៏បានគូសបញ្ជាក់បន្ថែមថា ធនាគារ ADB នឹងបន្តគាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយបណ្ដាប្រទេស GMS រួមទាំងកម្ពុជា ដើម្បីរួមគ្នាដោះស្រាយការប្រែប្រួលអាកាសធាតុ និងធានាចីរភាពបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង