រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងាររយៈពេល ១ ឆ្នាំ
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងាររយៈពេល ១ ឆ្នាំ របស់ក្រសួងទេសចរណ៍ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនថ្នាក់នៃក្រសួងទេសចរណ៍។
ផ្តើមចេញពីបេសកកម្ម និងភារកិច្ច ព្រមទាំងមានការគាំទ្រពីរាជរដ្ឋាភិបាល នីតិកាលកន្លងមក និងជាពិសេសរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពស្វាហាប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១២ខែ កន្លងទៅនេះ ក្រសួងទេសចរណ៍ បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនគួរជាទីមោទនៈ។
តាមរយៈការដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន០៣សម្រាប់វិស័យទេសចរណ៍រួមមាន៖ ១) ភាពប្រកួតប្រជែងទេសចរណ៍, ២) ចីរភាពទេសចរណ៍ និង ៣) បរិយាបន្នទេសចរណ៍ ព្រមជាមួយនឹងការដាក់ចេញនូវសសរស្តម្ភយុទ្ធសាស្រ្តចំនួន៥ និងការងារគាំទ្រជាអាទិភាពចំនួន ៣ ហៅកាត់ថា “ បង្កើន៥ អភិវឌ្ឍ៣ – BUILD +3Ds” ៕