មន្ត្រីជាមន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវចុះពិនិត្យវឌ្ឍនភាពការងារដែសម្រេចបានពីការអនុវត្តគម្រោងរំដោះទឹក និងបង្ចែរទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យការងារនាពេលនេះគឺដើម្បីតាមដានពីវឌ្ឍនភាព និងវាយតម្លៃអំពីការលំបាកស្មុគស្មាញដែលក្រុមការងារក្រសួងបានទើបជួបប្រទះនាពេលកន្លងមក នៅតំបន់កណ្តាលស្ទឹង តំបន់បឹងទន្លេបាទីលើ តំបន់បឹងទន្លេបាទីក្រោម តំបន់ស្លាគូ និងតំបន់រលាំងជ្រៃខាងត្បូង។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ជំហានទី១ និងទី២ ដែលក្នុងនោះការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ៕ន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវចុះពិនិត្យវឌ្ឍនភាពការងារដែសម្រេចបានពីការអនុវត្តគម្រោងរំដោះទឹក និងបង្ចែរទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យការងារនាពេលនេះគឺដើម្បីតាមដានពីវឌ្ឍនភាព និងវាយតម្លៃអំពីការលំបាកស្មុគស្មាញដែលក្រុមការងារក្រសួងបានទើបជួបប្រទះនាពេលកន្លងមក នៅតំបន់កណ្តាលស្ទឹង តំបន់បឹងទន្លេបាទីលើ តំបន់បឹងទន្លេបាទីក្រោម តំបន់ស្លាគូ និងតំបន់រលាំងជ្រៃខាងត្បូង។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ជំហានទី១ និងទី២ ដែលក្នុងនោះការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ៕