**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមក្នុងវេទិកា «ប៉េកាំងសៀងសាន លើកទី១១» នៅរដ្ឋធានីប៉េកាំង

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមក្នុងវេទិកា «ប៉េកាំងសៀងសាន លើកទី១១» នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ វេទិកាប៉េកាំងសៀងសាន លើកទី១១ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ការលើកកម្ពស់សន្តិភាព ដើម្បីអនាគតរួមគ្នា»។

ថ្លែងសន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គលើកទី២ ក្រោមប្រធានបទស្តីពី៖ «ពហុប៉ូល និងការវិវត្តសណ្តាប់ធ្នាប់អន្តរជាតិ» នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ជាទូទៅមានការទទួលស្គាល់ថា ពហុប៉ូលពុំមានភាពប្រាកដប្រជា និងប្រកបដោយហានិភ័យ នៃអស្ថិរភាព រីឯពិភពលោកសព្វថ្ងៃនេះ ក៏កំពុងឆ្លងកាត់ការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក ដែលក្នុងនោះសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណីបានរួមបញ្ចូលគ្នា បង្កើតបាននូវពិភពលោកដ៏ស្មុគស្មាញ និងមិនច្បាស់លាស់មួយ។

នាយឧត្តមសេនីយ៍បន្ដថា បញ្ហានយោបាយរវាងមហាអំណាច មិនមែនជារឿងតែមួយគត់ដែលសំខាន់ជាងគេនៅលើសាកលលោកទៀតទេ ព្រោះបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណី ក៏បង្កជាបញ្ហាធំៗដែរ ហើយវាពិតជាមានសារៈសំខាន់ណាស់ ក្នុងការទទួលស្គាល់ថា គ្មានប្រទេសមួយ ឬក្រុមណាមួយអាចកំណត់ជាឯកតោភាគីនូវដំណើរនៃកិច្ចការពិភពលោក, យកឈ្នះលើបញ្ហាប្រឈម ឬដោះស្រាយបញ្ហា ដែលកំពុងកើតមានទាំងអស់តែម្នាក់ឯងនោះទេ។
ដូច្នេះការផ្លាស់ប្តូរឆ្ពោះទៅរក «ពហុប៉ូល ប្រកបដោយកិច្ចសហប្រតិបត្តិការ» នឹងផ្តល់នូវសក្តានុពលក្នុងការបង្កើតប្រព័ន្ធអន្តរជាតិមួយដែលមានតុល្យភាព និងយុត្តិធម៌ជាងមុន។ ជាមួយនឹងបណ្តុំនៃឥទ្ធិពលចម្រុះ បណ្តាប្រទេសតូចៗ មានឱកាសក្នុងការបញ្ចេញទស្សនៈរបស់ពួកគេ, ចូលរួមក្នុងដំណើរការសម្រេចចិត្ត, និងមានឱកាសក្នុងការចូលរួមការងារនានា ក្នុងរបៀបវារៈសកល។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ទៀតថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ អាស៊ាននៅតែជាប៉ូលមួយដ៏សំខាន់ ក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អាស៊ានមិនមែនជាសម្ព័ន្ធយោធា ឬជាមហាអំណាចសេដ្ឋកិច្ចនោះទេ ប៉ុន្តែអាស៊ានជាតួអង្គមួយដែលមាន «អំណាចកោះប្រជុំ» ពោលគឺអាស៊ានអាចប្រមូលផ្តុំប្រទេសមហាអំណាចធំៗ ឲ្យចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួនបាន។
ចាប់តាំងពីការបង្កើតអាស៊ានមក អាស៊ានបានបណ្តុះយ៉ាងសកម្មនូវភាពជាដៃគូជាមួយមហាអំណាច និងដៃគូខាងក្រៅតាមរយៈយន្តការផ្សេងៗដែលដឹកនាំដោយអាស៊ាន ដូចជា អាស៊ាន+១ អាស៊ាន+៣ វេទិកាតំបន់អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ យន្តការទាំងនេះមិនត្រឹមតែមាននូវកិច្ចប្រជុំផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ឱកាសឲ្យមានការទូតទ្វេភាគីសំខាន់ៗ ផងដែរ។ វិធីសាស្រ្តនេះជួយលើកកម្ពស់កម្រិត នៃការសន្ទនា និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាមិនមែនជាប្រទេសធំក៏ដោយ ក៏យើងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកសន្តិភាព។ នយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ពហុភាគីនិយម និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ ប្រជាជាតិរបស់យើងប្តេជ្ញាជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក និងការយោគយល់គ្នា ហើយជំរុញការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការពិភាក្សា និងការពិគ្រោះយោបល់។

នាយឧត្តមសេនីយ៍បន្ថែមថា សៀវភៅសការការពារជាតិចុងក្រោយបំផុតឆ្នាំ២០២២ របស់កម្ពុជា គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជា ក្នុងការពង្រីកការចូលរួម ក្នុងវិស័យការពារជាតិជាលក្ខណៈអន្តរជាតិ តាមរយៈក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងតំបន់។ ដោយមើលឃើញពីបទពិសោធន៍ផ្ទាល់របស់យើង ជាមួយនឹងការបំផ្លិចបំផ្លាញនៃសង្រ្គាម កម្ពុជាបានត្រៀមខ្លួនដើម្បីចែករំលែកបទពិសោធន៍នៃ នយោបាយឈ្នះ-ឈ្នះរបស់ខ្លួនជាមួយប្រជាជាតិដទៃទៀត ដែលជាមធ្យោបាយមួយ ក្នុងការដោះស្រាយជម្លោះផ្ទៃក្នុង ដែលអូសបន្លាយយ៉ាងមានប្រសិទ្ធភាព និងជំរុញសន្តិភាព និងការអភិវឌ្ឍន៍ដល់ប្រជាជាតិរបស់យើង។

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៣១ឆ្នាំកន្លងមកនេះ ដោយសារកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងចងចាំជានិច្ច និងដឹងគុណចំពោះកងកម្លាំងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ ដែលបានបញ្ជូនកងទ័ពមួកខៀវ មកជួយស្វែងរកសន្តិភាពជូនកម្ពុជា។ នេះជាហេតុផលដែលកម្ពុជា បញ្ជូនកងទ័ពមួកខៀវខ្លួន ដើម្បីរក្សាសន្តិភាព និងកសាងសន្តិភាពនៅប្រទេសផ្សេងៗ ក្នុងពិភពលោក។
ក្នុងអំឡុងពេល១៧ឆ្នាំចុងក្រោយនេះ «២០០៦-២០២៣» នៃការចូលរួមរបស់យើងក្នុងបេសកកម្មរក្សាសន្តិភាព ប្រទេសកម្ពុជា បានរួមចំណែកដល់កងទ័ពរបស់យើងរាប់ពាន់នាក់ ក្នុងបេសកកម្មរក្សាសន្តិភាព នៅប្រទេសដែលកំពុងប្រឈមនឹងវិបត្តិ។ ក្នុងចំណោមកម្លាំងរក្សាសន្តិភាពរបស់យើង ១៥% ជាស្ត្រី។ បច្ចុប្បន្ននេះ ពួកគេកំពុងធ្វើជាគំរូលើកទឹកចិត្តដល់ស្ត្រីនិងយុវជនក្នុងការតស៊ូមតិដើម្បីសិទ្ធិ និងការចូលរួមរបស់ពួកគេក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ថែមថា សណ្តាប់ធ្នាប់ពិភពលោកថ្មី តម្រូវឲ្យមានការគិតគូរឡើងវិញនូវអភិក្រមរបស់យើងក្នុងវិស័យសន្តិសុខ និងការអភិវឌ្ឍន៍។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសមភាពនៅតែជាមូលដ្ឋានគ្រឹះក្នុងការស្វែងរកការអភិវឌ្ឍន៍រួម វិបុលភាព និងសន្តិភាពយូរអង្វែងរបស់យើង។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជាតិទាំងអស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី។ តាមទស្សនៈរបស់កម្ពុជា ពហុភាគីនិយមមានតួនាទីសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួម៕

អត្ថបទដែលជាប់ទាក់ទង