អ.ម.ត រៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយតំណាងស្ថាប័ន អង្គភាព និងក្រុមការងារពាក់ព័ន្ធ
ភ្នំពេញ៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត )នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយតំណាងស្ថាប័ន អង្គភាព និងក្រុមការងារពាក់ព័ន្ធ។
ពិធីនេះ បានធ្វើឡើងក្នុងគោលបំណាងផ្តល់ និងបញ្ជ្រាបព័ត៌មានមូលដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យកិច្ចដំណើរការការងារអាហារូបករណ៍ អ.ម.ត ប្រព្រឹត្តទៅបានដោយរលូន និងទទួលបានប្រសិទ្ធភាពខ្ពស់។
ពិធីដដែលនោះ បានធ្វើឡើងក្រោមវត្តមានរបស់ ឯកឧត្តម ឡាវ វ៉ាន់ នាយកការិយាល័យគ្រឹះស្ថានសិក្សា និងលោក អ៊ុក ច័ន្ទវាសនា នាយកការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាព និងក្រុមការងារពាក់ព័ន្ធ៕