កាណាដា វាយតម្លៃចំពោះភាគរយថាមពលបៃតងខ្ពស់របស់កម្ពុជា ពិសេសការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យប្រកបដោយចីរភាព និងសមធម៌
ភ្នំពេញ៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឱ្យ ឯកឧត្តម Paul J. Thoppil តំណាងពាណិជ្ជកម្មតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា ចូលជួបពិភាក្សាលើការសហការផ្នែកថាមពល ប្រេង និងរ៉ែជាមួយកម្ពុជា។
ភាគីទាំងពីរ ផ្តោតលើទំនាក់ទំនងល្អកន្លងមក ហើយមានឆន្ទៈក្នុងការពង្រីកបន្ថែមនូវការងារបណ្តុះបណ្តាល និងវិនិយោគរវាងរដ្ឋ និងរដ្ឋ ហើយត្រៀមបន្តពិភាក្សាបង្កើតក្របខ័ណ្ឌការងារជាយុទ្ធសាស្ត្រមួយចំនួន។
ប្រទសកាណាដាវាយតម្លៃខ្ពស់ចំពោះភាគរយថាមពលបៃតងខ្ពស់របស់កម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យប្រកបដោយចីរភាព និងសមធម៌ ៕