ព្រឹត្តិការណ៍៣ធំៗ ដែលរំលងមិនបាន ក្នុងខែកញ្ញា នៅខេត្តសៀមរាប
ភ្នំពេញ៖ ខេត្តសៀមរាបជាគោលដៅទេសចរមួយដ៏សម្បូរបែបសម្រាប់ទេសចរជាតិ និងអន្តរជាតិ ជាក់ស្ដែងព្រឹត្តិការណ៍៣ធំៗ ដែលរំលងមិនបាន ក្នុងខែកញ្ញា នៅខេត្តសៀមរាបក្នុងនោះរួមមាន៖
១. ព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 នាថ្ងៃទី១៦-១៧ ខែកញ្ញា ដែលមានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក ។
២. ព្រឹត្តិការណ៍អយន្តកាលដ៏អស្ចារ្យ ឬហៅថា សមរាត្រី នាថ្ងៃទី២១-២៣ ខែកញ្ញា ដែលអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ហើយក្នុងមួយឆ្នាំមានតែ២ដងប៉ុណ្ណោះ ។
៣. ការដង្ហែក្បួនដ៏ធំក្នុងក្រុងសៀមរាប អមជាមួយនឹងផ្ទាំងទស្សនីយភាពសិល្បៈប្រពៃណី នាថ្ងៃទី២៧ ខែកញ្ញា ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ដោយមានការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍ ការតាំងបង្ហាញឡាន និងម៉ូតូចាស់ៗជាដើម៕