មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យ វឌ្ឍនភាព គម្រោងស្តារ ប្រឡាយរលាំងជ្រៃខាងត្បូង ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ក្រសួង ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការដ្ឋានជីកស្ដារប្រព័ន្ធប្រឡាយរលាំងជ្រៃខាងត្បួងក្នុងភូមិសាស្រ្ត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពងស្ពឺ។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធប្រឡាយរលាំងជ្រៃខាងត្បូង នេះនឹងជួយរំ ដោះទឹកក្នុងបរិមាណ ២០០មែត្រគូបក្នុងមួយវិនាទីទៅកាន់តំបន់សមុទ្រតាមពីរច្រកគឺខេត្តតាកែវ និងខេត្តកំពត ហើយ តួនាទីដ៏ធំមួយទៀត គឺ នឹងជួយដោះស្រាយការជន់លិចក្នុងខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកណ្តាល ព្រមទាំងជួយ បង្កើនទិន្នផលប្រពលវប្បកម្មដាំដុះរបស់បងប្អូនប្រជាកសិករក្នុងបណ្តាខេត្តខាងលើផងដែរ៕