អភិបាលខេត្តកណ្ដាល៖ ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិត ត្រូវស្ដាប់ពាក្យពិត ស្ដាប់ពាក្យចាក់រុក គឺស្នេហាជាតិរវេីរវាយ
ភ្នំពេញ៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកឡើងថា ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិត ត្រូវស្ដាប់ពាក្យពិត ស្ដាប់ពាក្យចាក់រុក គឺស្នេហាជាតិរវេីរវាយ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដម គួច ចំរើនបានបញ្ជាក់ថា“ បង្គោលព្រំដែនដែលរងគ្រោះដោយទឹកទន្លេហូច្រោះ ត្រូវបានរាជរដ្ឋាភិបាល សម្រេចអោយក្រសួងធនធានទឹក ធ្វេីការពង្រឹងជេីងទម្រ យ៉ាងរឹងមាំរួចរាលហេីយ អ្នកស្រលាញទឹកដីគួរលេីកទឹកចិត្តអ្នកធ្វេីដេីម្បីជាតិយេីងដោយពិតប្រាកដ “។
ឯកឧត្ដមអភិបាលខេត្តបន្តថា អ្នកគាំទ្រ វត្តបាក់ណាម តោះទៅកាន់បិណ្ឌជាមួយយេីងខ្ញុំ នៅល្ងាចថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ក្នុងបរិវេណវត្តដោយផ្ទាល់ ទាំងអស់គ្នា ៕