លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យ ព្យាបាល ជំងឺទូទៅសុខភាពមាត់ធ្មេញ និងអេកូស្រ្តីមានផ្ទៃពោះ ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដោយឥតគិតថ្លៃ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយមានក្រុមគ្រូពេទ្យមានចំនួន ៤០០នាក់ និងប្រជាពលរដ្ឋមកទទួលសេវាព្យាបាលមាន ៥ ០០០នាក់ ។