**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា អគារថ្មីនេះនឹងត្រូវបំពាក់ដោយសម្ភារៈ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និងមានហេដ្ឋារចនាសម្ព័ន្ធសំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងដាក់ឱ្យប្រើប្រាស់ជាអគារ ពហុមុខងារ ពិសេសមុខងារមានឯកទេសខ្ពស់ ដូចជា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីក និង ជំងឺមិនឆ្លងរ៉ាំរ៉ៃដទៃទៀត សំដៅឆ្លើយតបនឹងការវិវត្តនៃតម្រូវការថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ដែលទាមទារនូវសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់។ ជាមួយគ្នានេះដែរ សមិទ្ធផលជាតិថ្មីដ៏ទំនើបឈានមុខនេះ នឹងជួយជំរុញឱ្យកម្ពុជាអភិវឌ្ឍវិស័យសុខាភិបាលដល់កម្រិតស្តង់ដាតំបន់ និងអន្តរជាតិ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះចំនួនបីក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពនៃការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន គឺ៖ ទី១)ពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ទី២)អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្សនិងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈនិងគ្រោះអាសន្នសុខភាព ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារសា្ថប័ន និងទី៣)កសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថា ប្រជាជនគ្រប់រូបទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង