**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យនវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ

ក្រុមហ៊ុន Liquinex បង្ហាញចំណាប់អារម្មណ៍ក្នុងការសហការជាមួយអាជ្ញាធរខេត្តកណ្តាល លើការអភិវឌ្ឍន៍ដំណោះស្រាយទឹកស្អាត

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុន Liquinex ជំនាញផ្នែកបច្ចេកទេសកែច្នៃទឹកស្អាត របស់ប្រទេស Singapore នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម គួច ចំរើនបានបញ្ជាក់ថា ប្រទេសកម្ពុជាមានប្រភពទឹកយ៉ាងច្រើន ហើយទឹកគឺជារឿងសំខាន់ណាស់ គឺជាអាទិភាពទី៣ ក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាលនីតិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ពោរពេញដោយថាមពល និងចក្ខុវិស័យដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានការប្ដេជ្ញាចិត្តទាក់ទងជាមួយការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្តថា សម្រាប់កម្ពុជាទឹកមាន៣ប្រភេទគឺ ទី១ទឹកសម្រាប់ស្រោចស្រប ទី២ទឹកស្អាតសម្រាប់ប្រើប្រាស់ និងទី៣គឺទឹកជំនន់។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថាសម្រាប់ខេត្តកណ្ដាលបច្ចុប្បន្នមានប្រជាជនប្រមាណជាង ៣.៥លាននាក់ មាន១០១០ភូមិ ក្នុងនោះនៅសល់តែ៥០ភូមិប៉ុណ្ណោះដែលខ្វះទឹកប្រើប្រាស់ បញ្ហានេះរដ្ឋបាលខេត្តនិងខិតខំធ្វើយ៉ាងណានៅចុងឆ្នាំ២០២៥ គ្រប់ភូមិក្នុងខេត្តកណ្ដាលនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ទាំងអស់។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ក្រុមហ៊ុន Liquinex សូមចុះធ្វើទស្សរៈកិច្ចផ្ទាល់នៅតាមបណ្ដាសេវាការផ្តត់ផ្តងទឹកស្អាតក្នុងខេត្តកណ្តាល ដើម្បីជួយគាំទ្រ ជួយកែលម្អបន្ថែម និងផ្តល់ជាធាតុចូលក្នុងការពង្រឹងគុណភាពទឹកស្អាតក្នុងខេត្ត ពីព្រោះគុណភាពទឹកគីជាការសំខាន់ណាស់ ដើម្បីពន្លឿនបញ្ហាទឹកស្អាតនេះ គឺត្រូវការចូលរួមពីវិស័យឯកជន ហើយពេលខាងមុខនេះ បន្ទាប់ពីខេត្តកណ្តាលមានបណ្តាញទឹកគ្របដណ្តប់ទូទាំងខេត្ត ខេត្តនឹងបន្តពង្រឹងលើគុណភាពទឹកបន្ថែមទៀតស្របទៅតាមស្តង់ដារ។

នាឱកាសនោះ លោក Bashir Ahmed នាយកប្រតិបត្តិ ក្រុមហ៊ុន Liquinex បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសហការជាមួយខេត្តកណ្តាល លើការអភិវឌ្ឍន៍ដំណោះស្រាយទឹកស្អាត និងបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយបច្ចេកវិជ្ជាទំនើប ស្របតាមស្តង់ដារពិភពលោកជាមួយអាជ្ញាធរខេត្តកណ្តាល ដើម្បីអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាព ព្រមទាំងបានធ្វើបទបង្ហាញពីការអនុវត្តការងាររបស់ក្រុមហ៊ុន ព្រមទាំងធ្វើការពិសោធន៍ទឹកដោយប្រើឧបករណ៍ផ្ទាល់របស់ក្រុមហ៊ុនផងដែរ។។

សូមបញ្ជាក់ផងដែរថា Liquinex គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធនធានទឹកក្នុងប្រទេសSingapore ដោយប្រើប្រាស់បច្ចេកវិទ្យាភ្នាសសេរ៉ាមិចកម្រិតខ្ពស់សម្រាប់ដំណោះស្រាយទឹកប្រកបដោយនិរន្តរភាព មានប្រព័ន្ធគ្រប់គ្រងគុណភាពទឹក ប្រព័ន្ធសំលាប់មេរោគ UV ប្រព័ន្ធបំបាត់ក្លិន សូម្បីតែទឹកចេញពីបន្ទប់ទឹកក៏អាចកែច្នៃយកមកប្រើប្រាស់ឡើងវិញបានផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង