**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សម្តេចធិបតី៖ រាជរដ្ឋាភិបាលបន្តពង្រឹងសុខាភិបាលតាមរយៈអភិក្រមចំនួន២

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៅមន្ទីរពេទ្យកាល់ម៉ែត ដែលអគារទាំង៣នេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ៦២ លានដុល្លារអាម៉េរិក ដែលជាថវិកានៅសល់ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែល សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមបរិច្ចាគ និង សម្តេច បានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមនឹងថវិកាស្វយ័តសន្សំរំលស់របស់មន្ទីរពេទ្យកាល់ម៉ែត។

ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលគ្រប់អាណត្តិបានចាត់ទុកវិស័យសុខាភិបាលជាអាទិភាពដ៏សំខាន់បំផុត។ រាជរដ្ឋាភិបាលបាន និង កំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការបំពាក់ឧបករណ៍ពេទ្យ, ការបណ្តុះបណ្តាល, ការជ្រើសរើស និង ការពង្រាយគ្រូពេទ្យ និង បុគ្គលិកបច្ចេកទេស, ក៏ដូចជា ការផ្គត់ផ្គង់ឱសថជាសារវន្ត នៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព។ រាជរដ្ឋាភិបាលបានពង្រីកបន្ថែមនូវការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងគ្រោះ និង ក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (បសស) ដល់សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុកសមាជិក បសស និង ប្រជាជនស្វ័យនិយោជន៍ ព្រមទាំងកម្មវិធីជំនួយសង្គមផ្សេងទៀត ជូនដល់ប្រជាជនគោលដៅ ហើយត្រូវបានធានាថាការផ្តល់សេវាថែទាំសុខភាពត្រូវប្រកបដោយគុណភាពដូចគ្នាដោយគ្មានការរើសអើង។

សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តពង្រឹងការផ្តល់សេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរជូនដល់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តអភិក្រមចំនួន២, អភិក្រមទី១ ការអនុវត្តពីលើចុះក្រោម គឺការធ្វើទំនើបកម្ម និងពិពិធកម្ម សេវាសុខាភិបាលនៅថ្នាក់ជាតិឱ្យកាន់តែទំនើប ហើយឈានទៅពង្រីកទៅដល់ថ្នាក់តំបន់ រហូតដល់តាមបណ្តាខេត្ត ដើម្បីអាចធ្វើវិមជ្ឈការនូវសមត្ថភាពព្យាបាលជំងឺសំខាន់មួយចំនួន ដូចជាវះកាត់បេះដូង វះកាត់ខួរក្បាល ដែលអាចធ្វើបាននៅត្រឹមថ្នាក់តំបន់ និងបណ្តាខេត្តនាពេលអនាគត។ ទាំងនេះ គឺជាការចាំបាច់ដែលត្រូវវិនិយោគជាប់ជាប្រចាំដល់ការធ្វើទំនើបកម្ម និងពិពិធកម្ម, ការបំពាក់ឧបករណ៍ពេទ្យទំនើប, ការបណ្តុះបណ្តាលគ្រូពេទ្យ, និង ការផ្គត់ផ្គង់ឱសថដែលមានគុណភាពខ្ពស់។ អភិក្រមទី២ គឺការអនុវត្តពីក្រោមឡើងលើ ដែលជាការពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋានចាប់ផ្តើមពីការពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក។ នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់វិធានការគន្លឹះ១ ក្នុងចំណោមវិធានគន្លឹះ៥ គឺការពង្រឹងមណ្ឌលសុខភាព ដែលអាចផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ២៤ម៉ោងលើ២៤ម៉ោង និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែង នៅមូលដ្ឋាន។

សម្តេចធិបតី បានមានប្រសាសន៍ថា គ្រូពេទ្យមានគុណតម្លៃខ្លាំងណាស់សម្រាប់អ្នកជំងឺ គ្រូពេទ្យគឺធ្វើការរបស់ទេវតា គ្រូពេទ្យបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយថែរក្សាសុខភាពសាធារណៈ និងជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស។ ជាមួយគ្នានេះ, សម្តេចធិបតី បានអំពាវនាវឱ្យក្រសួងសុខាភិបាល ក្រសួងអបរំ យុវជន និងកីឡា និងប្រជាពលរដ្ឋ បង្កើនការអប់រំផ្នែកសុខភាព និងចូលរួមបង្ការជំងឺនានា ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “សុខភាពល្អ គឺជាទ្រព្យ ឯសុខភាពមិនល្អ គឺជាបន្ទុក”។

សម្តេចធិបតី ក៏បានអំពាវនាវដល់ស្ថាប័នដែលមានជំនាញបណ្តុះបណ្តាលលើវិស័យសុខាភិបាលទាំងរដ្ឋ និងឯកជន ធ្វើយ៉ាងណាត្រូវប្រកាន់យកការបណ្តុះបណ្តាលប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់ មានវិជ្ជាជីវៈពិតប្រាកដ ដែលអាចជួយដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

ជាមួយនឹងការលើកកម្ពស់គុណភាពសេវាសុខាភិបាល សម្តេចធិបតី បានស្នើក្រសួងសុខាភិបាល ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បង្កើនសម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល ជាពិសេស ជំរុញការបណ្តុះបណ្តាលឱ្យវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំវេជ្ជសាស្ត្រ ចេះប្រើប្រាស់បច្ចេកវិទ្យាផ្នែកសុខាភិបាលបានទូលំទូលាយ ដើម្បីធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធទិន្នន័យសុខភាពអ្នកជំងឺ សំដៅជំរុញប្រសិទ្ធភាពនៃការព្យាបាល និង តាមដានសុខភាព ព្រមទាំងការផ្តល់សេវាសុខាភិបាលមានគុណភាពខ្ពស់ និង ត្រឹមត្រូវ តាមបច្ចេកទេសសុខាភិបាលច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង