**ឯកឧត្តម សេង ឈួន ដឹកនាំគណៈប្រតិភូចុះប្រកាសកែសម្រួលសមាសភាពមន្រ្តីមួយចំនួននៅតាមស្ថានីយជញ្ជីងអចល័តចំនួន ៥ទីតាំង**ក្រសួងបរិស្ថាន ប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ**នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ នៅខណ្ឌជ្រោយចង្វារ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់ គណនីហ្វេសប៊ុក Chhay Phallin-ឆាយ ផល្លីន ថា ក្មេងទំនើងនៅក្រុងប៉ោយប៉ែត មានប្រើប្រាស់អាវុធ**រុស្ស៊ីផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅសហភាពអឺរ៉ុបតាមរយៈអ៊ុយក្រែន**ក្រុងប៉េកាំង ច្រានចោលការចោទប្រកាន់ការវាយប្រហារតាមអ៊ីនធឺណិតថាមានហេតុផលនយោបាយ**តុលាការបដិសេធការប៉ុនប៉ងរបស់ប្រធានមន្ទីរប៉ង់តាហ្គោនក្នុងការលុបចោលកិច្ចព្រមព្រៀង ៩/១១**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៤នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ទៅក្រុមហ៊ុន ទីតាំង ឬបុគ្គល ដែលរកស៊ីពាក់ព័ន្ធល្បែងស៊ីសង ត្រូវបញ្ឈប់ការផ្សព្វផ្សាយពីល្បែងស៊ីសងតាមអនឡាញ**ពួក Hacker ដែលឧបត្ថម្ភដោយរដ្ឋរបស់ចិន បានរំលោភលើសន្តិសុខកុំព្យូទ័ររបស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក**អធិការបតីលោក Olaf Scholz ប្រាប់ពលរដ្ឋអាល្លឺម៉ង់ ឱ្យទៅបោះឆ្នោតនៅខែកុម្ភៈ**១ឆ្នាំ ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ ទទួល ៥២០ពាក្យប្តឹង**សហរដ្ឋអាមេរិក ប្រកាសជំនួយហិរញ្ញវត្ថុ និងយោធាសរុបជិត ៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន**ចិនបង្ហាញគំរូរថភ្លើងល្បឿនលឿនដូចគ្រាប់កាំភ្លើងជំនាន់ក្រោយរបស់ខ្លួន**ធនាគារថៃអះអាងថា រកមិនឃើញភស្តុតាងណាមួយ ថាធនាគារត្រូវបានប្រើប្រាស់ដើម្បីជួយរបបយោធាមីយ៉ាន់ម៉ាទិញអាវុធឡើយ**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យមានសុខដុមរមនាជាតិ និងឯកភាពជាតិ និងការជឿទុកចិត្តលើរដ្ឋាភិបាល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥**ក្រសួងសេដ្ឋកិច្ច លើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ឯកឧត្តម សេង ឈួន ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញដឹកនាំប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានប្រចាំត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងផ្សព្វផ្សាយសេចក្ដីណែនាំលេខ ១២២ សណន.លគសអ ចុះថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤។

កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមជាថ្នាក់ដឹកនាំ ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធានស្ថានីយជញ្ជីងទូទាំងប្រទេស។

តាមរបាយការណ៍នៃការអនុវត្តការងារក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ មានរថយន្តត្រួតពិនិត្យសរុបចំនួន ២ ០៧៣ ០៨១ គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៦៦៤ ០៩៨ គ្រឿង ស្មើនឹង ៣២.០៣% ដែលក្នុងនោះ រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៦៦២ ៨០៧គ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% ចំនួន ១៩៥គ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% ចំនួន ៨៧១គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ចំនួន ២២៥គ្រឿង។

ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានលើកឡើងពីទិសដៅការងារដែលត្រូវអនុវត្តក្នុងខែ និងត្រីមាសបន្ទាប់ ដូចជា យុទ្ធសាស្រ្តក្រុមការងារចល័ត ការសាងសង់ និងការធ្វើឱ្យប្រសើរឡើងនៅតាមស្ថានីយមួយចំនួន។

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីសេចក្ដីណែនាំលេខ ១២២ សណន.លគសអ ស្ដីពីការពង្រឹងវិន័យ និងបែបបទអនុវត្តការងាររបស់មន្ត្រីត្រួតពិនិត្យយាន្ដយន្តដឹកលើសទម្ងន់កម្រិតកំណត់ ព្រមទាំងពិនិត្យពិភាក្សាលើ បញ្ហាប្រឈមមួយចំនួនលើការអនុវត្តការងាររបស់ស្ថានីយនីមួយៗ និងរបស់ក្រុមការងារចល័ត ព្រមទាំងបានណែនាំដល់មន្ត្រីតាមស្ថានីយឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ និងសហការល្អជាមួយដៃគូពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង