មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កែ សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំកម្ពុជា។
កិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធី និងការទូត ដែលជាផ្លូវឆ្ពោះទៅរកសន្តិភាពនៅលើឧបទ្វីបកូរ៉េ៕