**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

រដ្ឋមន្ត្រីក្រសួងផែនការ ជួបសំណេះសំណាល កងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ និងលេខ៨២៣ ក្នុងតំបន់សំឡូត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសបំពេញការងារតាមបណ្តាខេត្តភាគខាងលិចនៃប្រទេសកម្ពុជា និងស្របពេលដែលប្រជាជនទូទាំងប្រទេស ត្រៀមរៀបចំសម្រាប់ពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការក្រសួងផែនការ សាលាជាតិផែនការ និងស្ថិតិ រួមទាំងមន្ទីរផែនការរាជធានី ខេត្ត ដឹកនាំដោយ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាល និងនាំយកអំណោយជាគ្រឿងបរិភោគ និងថវិកា ប្រគល់ជូនកងកម្លាំង នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ និងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងផែនការ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ និងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការនឹករលឹកពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរពីស្ថានភាពជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងទូទាំងប្រទេស ពិសេសកងកម្លាំងដ៏អង់អាចក្លាហាន ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាបំផុត ក្នុងការថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន។

ចាប់ផ្ដើមនៃបេសកកម្មរឹតចំណងមេត្រីភាពនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញមានមតិសំណេះសំណាល ជាមួយកងកម្លាំងនគរបាល នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ដែលស្ថិតនៅភូមិកញ្ចាញ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីទស្សនវិជ្ជាប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងសុន្ទរកថានាពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” នៅសាធារណរដ្ឋកូរ៉េ ដែលមានខ្លឹមសារថា “សង្គ្រាមងាយឆេះលឿន ប៉ុន្តែការបញ្ឈប់សង្គ្រាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់”។

ផ្សារភ្ជាប់នឹងទស្សនវិជ្ជានេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកអំពីទស្សនៈផ្ទាល់ខ្លួន និងទាញចំណាប់អារម្មណ៍ទៅកាន់ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលក្នុងរយៈពេលជាង៥០០ឆ្នាំ កម្ពុជាបានគ្របដណ្ដប់ដោយការហែកហួរបង្ហូរឈាម ដោយសារសង្គ្រាម និងការឈ្លានពានពីបរទេស។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីតម្លៃនៃសន្តិភាព និងគូសរំលឹកបន្ថែមអំពីគុណបំណាច់នៃនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ដែលបាននាំមកនូវសន្តិភាពពេញលេញជូនជាតិនិងប្រជាជន ទើបកម្ពុជាមានការអភិវឌ្ឍដូចសព្វថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថា នេះជាលើកទី១ហើយ ដែលឯកឧត្តម បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែន ក្នុងនាមជារដ្ឋមន្ត្រីក្រសួងផែនការ និងបានគូសរំលឹកពីសារបាននៃសម្ព័ន្ធមេត្រីភាពរវាងកងកម្លាំងការពារព្រំដែន ជាមួយក្រសួងស្ថាប័ន ដែលនេះជាការគិតគូរប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ អគ្គមគ្គទេសក៏ឯកស្ថាបនិកសន្តិភាព ក្នុងការផ្សារភ្ជាប់សមរភូមិមុខនិងសមរភូមិក្រោយ។

បន្ទាប់ពីការអញ្ជើញជួបសំណេះសំណាង និងសួរសុខទុក្ខកងកម្លាំង នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានបន្តបេសកកម្មជួបសំណេះសំណាល និងសួរសុខទុក្ខ កងកម្លាំង នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ដែលស្ថិតនៅភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលឹកខ្លះៗអំពីប្រវត្តិសាស្ត្រនៃតំបន់សំឡូតនេះ ដែលពីអតីតកាល គឺជាទីតាំងឈរជើងចុងក្រោយរបស់កងទ័ពខ្មែរក្រហម ក្នុងការប្រយុទ្ធតទល់ជាមួយកងកម្លាំងរបស់រាជរដ្ឋាភិបាល ហើយពុំមាននរណាហ៊ានមកនោះទេ ព្រោះជាទីកន្លែងដែលពោរពេញទៅដោយសង្គ្រាម។ ក៏ប៉ុន្តែតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវការធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមជាមួយកងកម្លាំងរាជរដ្ឋាភិបាល ទើបយើងទទួលបានសុខសន្តិភាព សុវត្ថិភាពដូចសព្វថ្ងៃ ហើយជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នេះក៏ត្រូវបានធានា និងមានការរីកចម្រើនជាលំដាប់។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ថ្វីត្បិតតែបច្ចុប្បន្នមាតុភូមិរបស់យើងមានសុខសន្តិភាពពេញបរិបូរណ៍ ប៉ុន្តែកងកម្លាំងនគរបាលជាតិ នៅតែបន្តបំពេញតួនាទីយ៉ាងសកម្ម ក្នុងការរួមចំណែកការពារសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកៀកស្មាគ្នាយ៉ាងជិតស្និតជាមួយកងយោធពលខេមរភូមិន្ទ ការពារអធិបតេយ្យភាព បូរណភាពទឹកដី រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ
និងការអភិវឌ្ឍ។

ថ្លែងក្នុងពិធីប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ នាឱកាសជួបសំណេះសំណាលជាមួយបងប្អូនកងកម្លាំងដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងផែនការ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះឆន្ទៈដ៏មោះមុត និងពលិកម្ម ប្រកបដោយវីរភាពអង់អាចក្លាហាន របស់បងប្អូនកងកម្លាំង ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ហ៊ានបូជាអាយុជីវិត ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមការពារជាតិមាតុភូមិ និងដែនសីមារបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អំណោយដែលក្រសួងផែនការ បាននាំមកចែកជូនបងប្អូនកងកម្លាំងនាថ្ងៃនេះ គឺជាការបង្ហាញឱ្យឃើញពីមនសិការស្នេហាជាតិខ្ពស់ ការយកចិត្តទុក្ខដាក់ក្នុងស្មារតីចែករំលែក និងជាពិសេសការស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកងកម្លាំងនគរបាល ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា ការពារជាតិមាតុភូមិនៅតាមបណ្ដោយព្រំដែន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាការដឹកនាំ និងមន្ត្រីរាជការនៃក្រសួងផែនការ រួមទាំងមន្ទីរផែនការរាជធានី ខេត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាដ៏ថ្លៃថ្លា ដើម្បីជាការរួមចំណែករៀបចំជាគ្រឿងបរិភោគ និងថវិកា ចែកជូនបងប្អូនកងកម្លាំង ដែលកំពុងឈរជើង នៅភូមិសាស្ត្រតំបន់សំឡូត នាឱកាសនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានប្រសិទ្ធពរ និងបួងសួងដល់បុណ្យបារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយតាមថែរក្សាការពារដល់កងកម្លាំងនគរបាលទាំងអស់ នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ និងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ បានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីឈរជើងការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា មាតុភូមិនៃយើង បានគង់វង្សស្ថិតស្ថេរចីរកាលជានិច្ចនិរន្តររហូតតរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង